អន្តរជាតិ
សភា​សហភាព​អឺរ៉ុប​បោះឆ្នោត​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ហុង​គ្រី​ចំពោះ​ការលុបបំបាត់​តម្លៃ​ប្រជា​ធិ​តេ​យ្យ​
13, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ក្រុម​អ្នកតាក់តែង​ច្បាប់​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​បាន​ចាត់វិធានការ​មិនដែល​ធ្លាប់មាន​ពីមុនមក​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ហុង​គ្រី​ដោយសារតែ​ប្រទេស​នេះ​បានបង្ហាញ​ការគំរាមកំហែង​ជា​ប្រព័ន្ធ​ទៅលើ​តម្លៃ​នៃ​ប្រជាធិបតេយ្យ​។​

 
​សភា​អឺរ៉ុប​បាន​បោះឆ្នោត​ដោយបាន​ទទួល​សំឡេង ៤៤៨ ទល់នឹង​១៩៧​ដើម្បី​ចាប់ផ្តើម​អនុវត្តតាម​មាត្រ​ទី​៧ ដែល​អាចឈាន​ទៅដល់​ការផ្អាក​សិទ្ធិ​បោះឆ្នោត​របស់​ប្រទេស​ហុង​គ្រី​ក្នុង​សហភាព​អឺរ៉ុប​។ លទ្ធផល​ពី​ការបោះឆ្នោត​នេះ​បានដាក់​ឲ្យ​នាយករដ្ឋមន្ត្រី​ប្រទេស​ហុង​គ្រី លោក​Viktor Orban នៅឯ​កោ​ពី​សម្ព័ន្ធមិត្ត​មានអំណាច​នានា ខណៈ​លោក​កំពុង​ព្យាយាម​រុញ​អ៊ឺរ៉ុប​ចូលទៅក្នុង​ប្រជាធិបតេយ្យ​ដែលមាន​ភាពមិនប្រាកដ​ប្រជា​។​
 
​នៅ​អំឡុង​ការ​កាន់អំណាច​រយៈពេល​៨​ឆ្នាំ លោក Viktor Orban បាន​ព្យាយាម​បង្វែរ​ការរិះគន់​របស់​លោក ដែល​បាន​អះអាងថា ប្រព័ន្ធ​បោះឆ្នោត​ក្នុងប្រទេស​ហុង​គ្រី​មិន​ប្រក្រតី សេរីភាព​សារពត៌មាន និង​ឯករាជ្យភាព​របស់​តុលាការ​កំពុង​ធ្លាក់ចុះ ហើយ​ពួក​ជនភៀសខ្លួន និង អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ត្រូវបាន​រំលោភបំពាន​។​
 
​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក Peter Szijjarto​បាន​រិះគន់ថា ការបោះឆ្នោត​នេះ​គ្មាន​លទ្ធផល​អ្វី​ទាល់តែសោះ ក្រៅតែពី​ការសង​សឹក​ដាក់គ្នា​នៃ​អ្នកនយោបាយ ដែល​គាំទ្រ​ជនអន្តោប្រវេសន៍​តែប៉ុណ្ណោះ​។ លោក​បាន​ថ្លែង​បន្ថែមទៀតថា ប្រទេស​ហុង​គ្រី​កំពុង​ពិចារណា​អំពី​វិធានការ​ស្របច្បាប់​នានា ដោយសារតែ​ការបោះឆ្នោត​នោះ​ត្រូវបាន​បំផ្លាញ​ដោយ​ការលួចបន្លំ​នៅ​អំឡុងពេល​ការរាប់​សន្លឹកឆ្នោត​ចុងក្រោយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com