អត្ថបទពាណិជ្ជកម្ម
នាំ​កូនៗ​របស់​អ្នក​មក​ចូលរួម​ប្រឡង​សមត្ថភាព លេង​កម្សាន្ដ និង​ទទួល​កាដូ​ជាច្រើន ក្នុង​ពិព័រណ៍​សាលា​អន្ដរជាតិ​ចុង​សប្តាហ៍​នេះ​
13, Sep 2018 , 4:39 pm        
រូបភាព
ដោយ:
​សាលា​អន្ដរជាតិ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ សេវាកម្ម និង​ចំណីអាហារ​កុមារ ជាង​២០ នឹង​ជួបជុំគ្នា នៅក្នុង​ពិព័រណ៍​សាលា​អន្ដរជាតិ (International School Fair) ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៤-១៥-១៦ ខែកញ្ញា​ចុង​សប្ដាហ៍​នេះ​។ ពិព័រណ៍​រៀបចំ​នៅ នៅ​ផ្សារ​ទំនើប EXCHANGE SQUARE ចាប់ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៧​យប់​។ 
 
​សាលា​អន្ដរជាតិ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ សេវាកម្ម និង​ចំណីអាហារ​កុមារ​ជាង​២០ នឹង​រួមគ្នា​តាំង​បង្ហាញ​ផលិតផល ព័ត៌មាន​លម្អិត​ពី​កម្មវិធីសិក្សា កម្មវិធី​ផ្ដល់ជូន​ពិសេសៗ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ជាច្រើន នៅក្នុង​ពិព័រណ៍​សាលា​អន្ដរជាតិ (International School Fair)​។ ពិព័រណ៍​នេះ មាន​រយៈពេល​៣​ថ្ងៃ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៤-១៦ ខែកញ្ញា​ចុង​សប្ដាហ៍​នេះ នៅ​ផ្សារ​ទំនើប EXCHANGE SQUARE ចាប់ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៧​យប់​។​
  


​សាលា​ដែល​នឹងចូលរួម​ក្នុង​ពិ​ព័រ​ណ៌​នេះ រួមមាន សាលា H&K International School, Singapore Cambodia International Academy(SCIA), Zaman, The Giving Tree School, Western, Pingu, Footprint, NIRA, ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​កុមារ Baby Care, ក្រុមហ៊ុន Brain Scan Cambodia, ការ៉េម La Pops, សំណង់​ទុយោ DoyDoy, និង​កម្មវិធី​វិទ្យាសាស្ដ្រ​ថ្មី Nutty Scientists​។  
 


​នៅក្នុង​ពិព័រណ៍​នេះ ក្រៅ​តែ​ដើរ​ទស្សនា​ស្តង់​នីមួយៗ និង​ស្វែងយល់​ពី​ព័ត៌មាន​សិក្សា​នានា លោកអ្នក ក៏​អាច​នាំ​កូនៗ​ជាទី​ស្រលាញ់ ចុះឈ្មោះ​ចូលរួម​លេងល្បែង​កម្សាន្ដ​ជាច្រើន ដូចជា ការប្រកួត​អាន ផាត់​ពណ៌ សរសេរ​តាម​អាន ច្រៀង រាំ សង់​ទុយោ DoyDoy ផ្គុំ​Tangram សម្ដែង​សមត្ថភាព ជាមួយនឹង​ឱកាស​ឈ្នះ​បាន​រង្វាន់​ជាច្រើន​។ 
 
​រឹតតែ​ពិសេស​នោះ ពិព័រណ៍​សាលា​អន្ដរជាតិ នឹង​ផ្ដល់ជូន​នូវ​កម្មវិធី​ពិសេស​សម្រាប់​ប្អូនៗ​កុមារ រួមមាន​ការចែកជូន​រង្វាន់​ជាច្រើន​ដោយ​ឥតគិតថ្លៃ ដូចជា ប៉េងប៉ោង ការ៉េម La Pops ស្ករ​គ្រាប់ Miklita មួក​CuteCute កងដៃ និង​ការថតរូប​កាត​FREE ជា​ព្រមទាំង​ការ​តេស្ដ​សាកល្បង ពី​ទេពកោសល្យ​ខួរក្បាល​ពី​កំណើត និង​ផ្ដល់ជូន​នូវ​ទីធ្លា​កូន​បាល់​កម្សាន្ដ​ពី Baby Care ទីធ្លា​លេង Doy Doy ទីធ្លា​អាន​សៀវភៅ​ទៀតផង​។ 
 
​បន្ថែម​ពី​នោះ លោកអ្នក​អាច​ចូលរួម​ទស្សនា​ការសម្ដែង​យូ​ហ្គា​ពី​ប្អូនៗ​កុមារ និង​កម្មវិធីសិក្សា​បែប​វិទ្យាសាស្ដ្រ​ថ្មីៗ ផងដែរ​។ ក្នុងនោះ​ឪពុកម្ដាយ ក៏​អាច​ប្រឹក្សា​យោបល់ ពី​ការសិក្សាអប់រំ និង ការ​កក់​កាលវិភាគ​សម្រាប់​ដើរ​ទស្សនា​ទីតាំង និង​បរិយាកាស​សិក្សា តាម​សាលា​អន្ដរជាតិ​នីមួយៗ ដោយ​ឥតគិតថ្លៃ​ផងដែរ​។​
​កុំ​ភ្លេច​នាំ​កូនៗ​របស់​អ្នក មក​ប្រឡង​សមត្ថភាព លេងល្បែង​កម្សាន្ដ សួរ​ព័ត៌មាន​បន្ថែម ទទួល​ការ៉េម ប៉េងប៉ោង និង​ទទួលយក​កាដូ​FREE ក្នុង​ពិព័រណ៍​សាលា​អន្ដរជាតិ នា​ចុង​សប្តាហ៍​នេះ ទាំងអស់គ្នា​។​


 
​កម្មវិធី​នេះ រៀបចំ​ដោយ​អនុស្សា សហការ​ដោយ​ផ្សារ​ទំនើប Exchange Square និង​សហការ​ឧបត្ថម្ភ​ធំ ដោយ​សាលា​អន្ដរជាតិ H&K និង SCIA​។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ផេ​ក​អនុស្សា​អ៊ី​វេន ឬ​ទំនាក់ទំនង​ទូរ​សព្ទ​លេខ 012 230 140៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com