អត្ថបទពាណិជ្ជកម្ម
Yes Seatel ជា​ប្រព័ន្ធ​អ៊ីនធឺណិត 4G Xperience ក្នុងប្រទេស ដែល​នឹង​ជំរុញ​វិស័យ​ឌីជីថល​ឲ្យ​រីកចម្រើន​កាន់តែខ្លាំង​
13, Sep 2018 , 5:10 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ ក្រុមហ៊ុន Seatel ដែលជា​អ្នកផ្តល់​សេវាកម្ម​ឌីជីថល​ដំបូង និង​មួយគត់​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​អបអរសាទរ នូវ​ជំហាន​ដ៏​សំខាន់​មួយ នៅក្នុង​ការផ្លាស់ប្តូរ​ថ្មី នៃ​អត្តសញ្ញាណ​សាជីវកម្ម​របស់ខ្លួន ជាមួយនឹង​កែលម្អ​គម្រោង Yes seatel ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ទៀត​។ ការសម្ពោធ​គម្រោង​សារជាថ្មី​ម្តងទៀត​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែកញ្ញា និង​បានបង្ហាញ​ការប្រើប្រាស់​ស្លាក​សញ្ញា​ថ្មី និង​អត្តសញ្ញាណ​រូបភាព​ថ្មី​របស់​គម្រោង​នេះ​។ នេះ​ជា​ផ្នែក​មួយ ដែល​បញ្ជាក់​ពី​ទស្សនៈ​ប្លែក និង​សុទិដ្ឋិនិយម​សម្រាប់​ក្រុមហ៊ុន​មួយ ដែលមាន​បំណង​ដើរ​តំណាលគ្នា ជាមួយ​ជំនាន់​វ័យក្មេង និង​សម័យ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ស្ទាត់ជំនាញ ។ ជាពិសេស​នោះ គឺ​បានរួម​ចំណែក​ដល់​ការធ្វើ​ទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​ប្រទេស​កម្ពុជា ក្នុងពេល​តែមួយ​។
 
​ស្លាក​សញ្ញា​ថ្មី​របស់​ក្រុមហ៊ុន គឺ​នៅតែ​រក្សា​កេរដំណែល​របស់​ក្រុមហ៊ុន​ពីមុន ដោយ​រក្សា​ពាក្យ​ថា Seatel ដោយ​ការបន្ថែម​នូវ​រង្វង់​ពណ៌​ស្វាយ នៅ​ជុំវិញ​ពាក្យ Yes​។ វា​មិនមែន​គ្រាន់តែ​ជាការ​ផ្លាស់ប្តូរ​ឈ្មោះ និង​រូបភាព នៃ​បណ្តាញ 4G ដ៏​ធំ​បំផុត​របស់​ប្រទេស​នោះទេ វា​តំណាង​ឲ្យ​គំរូ​នៃ​ផ្លាស់ប្តូរ ក្នុងការ​ដឹកនាំ ពោលគឺ​ក្រុមហ៊ុន​ផ្តោតអារម្មណ៍​របស់​ទៅលើ​ភាពជា​អ្នកដឹកនាំ តាម     បណ្តាញ​អ៊ីនធឺណិត​វិញ ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ដែល​បាន​សន្យាថា​នឹង «​ផ្តល់ជូន​សេវា 4G Xperience ដ៏​ល្អ​បំផុត​នៅ​ទូទាំងប្រទេស​» នៅក្នុង​វិស័យ​អ៊ីនធឺណិត ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ដែលមាន​ការផ្លាស់ប្តូរ​ជានិច្ចកាល និង​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​។​


 
​លោក Kok Leong Yap នាយក​ប្រតិបត្តិ yes seatel បាន​ថ្លែងថា វា​ដល់ពេល​ហើយ ដែល​យើង​ផ្តល់ឱកាស​ឲ្យ​អតិថិជន មាន​ជម្រើស​កាន់តែច្រើន ហើយ​ជា​ជម្រើស​ដែល​ល្អប្រសើរ​ជាង​មុន​ទៀត​។ «yes seatel» គឺជា​បណ្តាញ 4G តែមួយគត់​នៅ​ទូទាំងប្រទេស ដែល​គ្របដណ្តប់​គ្រប់​ក្រុង​ទាំងអស់ នៃ​ខេត្ត​ទាំង ២៥ ដែលមាន​ចំនួន​ប្រជាជន ៨៥ ភាគរយ ត្រូវបាន​គ្របដណ្តប់​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយក​ប្រតិបត្តិ yes seatel ។ លោក​បាន​បន្តទៀត​ដូច្នេះ​៖« យើង​ផ្តល់ជូន​នូវ​គម្រោង​មើល​វីដេអូ​លើ​អ៊ីនធឺណិត ដែល​ដំណើរការ​ដោយ​រលូន​នៅតាម​បណ្តោយ​ផ្លូវជាតិ​ធំៗ​ទាំងអស់​។ ប្រសិនបើ​អ្នក​កំពុង​បើកបរ​ពី​រាជធានី​ភ្នំពេញ រហូតដល់​ប៉ោយប៉ែត លើផ្លូវ​ជាតិ​លេខ ៥ ឬ ៦ អ្នក​អាច​រីករាយ​នឹង​ការ​ស្ទ្រី​ម​តាម YouTube ដោយ​មិនមាន​ការរអាក់រអួល ក្នុងអំឡុងពេល​ធ្វើដំណើ​រ​តាមផ្លូវ​ជាតិ​នោះ​។ តើ​អស្ចារ្យ​ដែរឬទេ​?» 
 
​វា​ជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់​គម្រោង ដែល​រួមមាន​ទាំង​ការធ្វើ​ឲ្យ​ប្រសើរឡើង សេវាកម្ម​បម្រើ​អតិថិជន​របស់​ក្រុមហ៊ុន នៅ​គ្រប់​សាខា​ទូទាំងប្រទេស​។ yes seatel ផ្តល់ជូន​នូវ​សេវាកម្ម​អតិថិជន​តាម​អតិថិជន​នីមួយៗ ដោយ​ប្រើប្រាស់​បី​ភាសា គឺ​ភាសា​ខ្មែរ អង់គ្លេស និង​ចិន ក្នុង​គ្រប់​សាខា​ទាំងអស់​របស់ខ្លួន​។ ក្រៅពីនោះ ក្រុមហ៊ុន ក៏បាន​កែប្រែ​វេ​ប​សាយ​ផ្លូវការ កម្មវិធី​ទូរ​សព្ទ មជ្ឈមណ្ឌល​អេ​ឡិច​ត្រូ​និ​ច yes e-hubs ក៏ដូចជា​មជ្ឈមណ្ឌល yes hub របស់ខ្លួន​ផងដែរ​។ 
 
​សព្វថ្ងៃនេះ ក្រុមហ៊ុន​មាន​មជ្ឈមណ្ឌល​ផ្តល់​សេវា​ផ្ទាល់​ចំនួន ២៧​កន្លែង នៅ​ទូទាំងប្រទេស ហើយ​ចំនួន​នេះ​កំពុងតែ​កើន​ឡើងជា​លំដាប់​។ អ្វីដែល​ធ្វើ​ឲ្យ​យើង​ប្លែក​ខុសពី​គេ គឺ​វត្តមាន​ដ៏​យូរអង្វែង និង​ការ​ចាក់ឫស​ដ៏​ជ្រាលជ្រៅ នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ក្រុមការងារ​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ខ្នាត​អន្តរជាតិ ដែល​អាច​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ផ្សេងទៀត នៅក្នុង​វិស័យនេះ​។ «​យើង​ពិតជា​ពេញចិត្ត និង​បេ្ត​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ ហើយ​និយាយថា «​បាទ / ចាស​» ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម 4G ដ៏​ល្អ​បំផុត​នៅ​ទូទាំងប្រទេស ជូន​អតិថិជន​ទាំងអស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Kok Leong Yap នាយក​ប្រតិបត្តិ yes seatel​។ 


 
​គួររំលឹកថា yes seatel ទើបតែ​ចាប់ផ្តើម​ប្រូ​ម៉ូ​សិន​ពិសេស​ថ្មី ដែល​ផ្តល់ជូន​ការមើល YouTube ឥតគិតថ្លៃ រយៈពេល ៧​ថ្ងៃ ទៅកាន់​អតិថិជន​ថ្មី​ទាំងអស់​។ yes seatel ក៏មាន​គម្រោង​ប្រកាស​អំពី​កម្មវិធី​ដៃគូ​ជា​ផ្លូវការ ជាមួយ YouTube ផងដែរ នៅ​ពីរ​សប្តាហ៍​ខាងមុខនេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com