កីឡាជាតិ
ជាតិ
លី​គ​កំពូល​ប្រកួត​ឡើងវិញ​នៅ​ចុង​សប្តាហ៍​នេះ ក្រោយ​សម្រាក​ពីរ​សប្តាហ៍​
13, Sep 2018 , 9:39 pm        
រូបភាព
ដោយ:
​ក្រោយ​សម្រាក​ពីរ​សប្តាហ៍ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨ ត្រូវ​ប្រកួត​ឡើងវិញ​នៅ​ចុង​សប្តាហ៍​នេះ​។ នៅសល់តែ​៣​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ពានរង្វាន់​នេះ​នឹង​បញ្ចប់​ការប្រកួត​ជា​ស្ថាពរ​។

 
​បន្ទាប់ពី​សម្រាក​អស់ពីរ​សប្តាហ៍ ដោយសារ​ក្រុម​មួយចំនួន​ជាប់​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ទុកពេល​ឲ្យ​កីឡាករ​បំពេញ​តួនាទី​ក្នុង​ក្រុម​ជម្រើសជាតិ​។ ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ត្រូវ​ចាប់ផ្តើម​ការប្រកួត​រប​ស់​ខ្លួន​ឡើងវិញ​នៅ​ចុង​សប្តាហ៍​នេះ ដោយមាន​ការប្រកួត​ចំនួន​៦​គូ​ដូច​សប្តាហ៍​មុនៗ​ដែរ​។ 
 
​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​នៅ​ម៉ោង​៣​រសៀល នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ មុន​វិសាខា​ប្រើ​កីឡដ្ឋាន​នេះ​ស្វាគមន៍​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ម៉ោង​៦​ល្ងាច​។ ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​៦​ល្ងាច​។​
 
​ថ្ងៃអាទិត្យ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ វេ​ស្ទើ​ន​ភ្នំពេញ​បើកទ្វារ​កីឡាដ្ឋាន​របស់ខ្លួន ស្វាគមន៍​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ម៉ោង​៣​រសៀល ខណៈ​អាស៊ី​អឺរ៉ុប​ប៉ះ​ភ្នំពេញ​ក្រោ​ន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុន​បឹងកេត​ប្រជែង​ជាមួយ​អគ្គិសនី​កម្ពុជា​នៅ​ម៉ោង​៦​ល្ងាច​។ បន្ទាប់ពី​ចប់​ការប្រកួត​សប្តាហ៍​នេះ នៅសល់តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​នេះ ត្រូវ​បញ្ចប់​ការប្រកួត​ជា​ស្ថាពរ​៕   

Tag:
 Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com