ហែល​ទឹក​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ក្នុង​ថ្ងៃ​រៀបចំ​ពានរង្វាន់​សម្តេច ស ខេង​
កីឡាជាតិ
ជាតិ
ហែល​ទឹក​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ក្នុង​ថ្ងៃ​រៀបចំ​ពានរង្វាន់​សម្តេច ស ខេង​
14, Sep 2018 , 8:59 am        
រូបភាព
កីឡាការិនី ហែម ថុន វិទិនី បង្ហាញមេដាយមាស​ដែល​ខ្លួន​ឈ្នះក្នុងព្រឹត្តិការណ៍កីឡាជាតិ​លើកទី១។ រូបថត ហ្វេសប៊ុក វិទិនី
កីឡាការិនី ហែម ថុន វិទិនី បង្ហាញមេដាយមាស​ដែល​ខ្លួន​ឈ្នះក្នុងព្រឹត្តិការណ៍កីឡាជាតិ​លើកទី១។ រូបថត ហ្វេសប៊ុក វិទិនី
​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នឹង​បញ្ជូន​កីឡាករ​ជាច្រើនរូប​ទៅ​ហ្វឹកហាត់​ដកស្រង់​បច្ចេកទេស​រយៈពេល​ខ្លី​នៅ​ប្រទេស​ជប៉ុន នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ​។ ក្រៅពី​ការហ្វឹកហាត់ ការសិក្សា​ពី​វប្បធម៌ ប្រពៃណី ទំនៀប​ទម្លាប់ និង​របៀបរបប​រស់​នៅ​របស់​ប្រជាជន​ជប៉ុន ក៏​ជា​គោលបំណង​ផងដែរ​។ ក្នុង​ថ្ងៃ​នោះដែរ សហព័ន្ធ នឹង​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៨​។

 
​កីឡាករ គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​ចំនួន​២១​រូប នឹង​ចេញទៅ​ហ្វឹកហាត់​ដកស្រង់​បច្ចេកទេស និង​បទពិសោធ​១​សប្តាហ៍​នៅ​ទីក្រុង​តូ​ក្យូ និង​ខេត្ត​តូ​ស៊ី​ម៉ា​ប្រទេស​ជប៉ុន​។ ការសិក្សា​ពី​វប្បធម៌ ប្រពៃណី ទំនៀប​ទម្លាប់ និង​របៀបរបប​រស់​នៅ​របស់​ប្រជាជន​ជប៉ុន ក៏​ជា​គោលបំណង​នៃ​បេសកកម្ម​នេះដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។​
 
​លោក​បន្ថែមថា ការហ្វឹកហាត់​រយៈពេល​ខ្លី​នេះ គ្រាន់តែ​ជា​ជំហាន​ដំបូង​ក្នុងការ​ដកស្រង់​បច្ចេកទេស និង​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និត​រវាង​កីឡាករ​នៃ​ប្រទេស​ទាំងពីរ មុន​ឈានដល់​ការបញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នា​ថ្ងៃ​អនាគត​។ កីឡាករ​កម្ពុជា​ត្រូវ​ហ្វឹកហាត់​រយៈពេល​២​ថ្ងៃ​នៅ​ទីក្រុង​តូ​ក្យូ និង​៥​ថ្ងៃ​នៅ​ខេត្ត​តូ​ស៊ី​ម៉ា​(Toshima)​។   
 
​ក្រុម​កីឡាករ និង​គ្រូបង្វឹក ដែល​ដឹកនាំ​ដោយ​លោក នាង សុ​រិ​ទ្ធិ​យ៉ា អគ្គលេខាធិការរង​សហព័ន្ធ ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​។ សម្រាប់​ការចេញ​ទៅលើ​ក​នេះ កីឡាករ​ទាំងអស់​មិន​ស្នាក់នៅ​សណ្ឋាគារ​នោះទេ គឺ​ស្នាក់​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ​ជប៉ុន ដើម្បី​ងាយស្រួល​ក្នុងការ​សិក្សា​ពី​ការរស់នៅ​រវាង​ប្រជាជន​កម្ពុជា​និង​ជប៉ុន​។​
 
​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​នោះដែរ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​នឹង​រៀបចំ​ការប្រកួត​កីឡាហែលទឹក​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៨​។ លោក ហែម គី​រី អះអាងថា ការប្រកួត​នេះ​មិន​ប៉ះពាល់​ដល់​ការចាកចេញ​របស់​កីឡាករ​ទៅ​ជប៉ុន​នោះទេ​។ ពោល​គី​ការប្រកួត​រៀបចំ​នៅពេល​ព្រឹក ខណៈ​កីឡាករ​ចេញទៅ​នៅពេល​ល្ងាច​។ 
 
​ការ​ចេញទៅ​ហ្វឹកហាត់​តាម​ការអញ្ជើញ​របស់​ភា​គី​ជប៉ុន​នេះ លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ឧបត្ថម្ភ​ថវិកា​ម្នាក់ៗ​ចំនួន​២០០​ដុល្លារ​អាមេរិក​៕ 
 

Tag:
 ហែល​ទឹក​
  ពានរង្វាន់​សម្តេច ស ខេង​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 69001 [1] => 31,9 [2] => ហែល​ទឹក​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ក្នុង​ថ្ងៃ​រៀបចំ​ពានរង្វាន់​សម្តេច ស ខេង​ [3] => content [4] => [5] => ហែល​ទឹក​, ពានរង្វាន់​សម្តេច ស ខេង​, ជប៉ុន​ [6] => 69 [7] => 0 [8] => )