ពីនេះ ពីនោះ
«ឆា», «ស្ងោរ», «ចៀន» និង«ចំហុយ» ជាពាក្យកម្ចីពីបរទេស ឬជាពាក្យខ្មែរ?
× ពាក្យទាំងប៉ុន្មាននេះគឺសុទ្ធតែមហាជនបានស្គាល់ គឺជាពាក្យសំដៅលើការចំអិនអាហារនានា។ ប៉ុន្តែគ្រាន់តែមិនទាន់ដឹងច្បាស់ថាពាក្យណា ជាពាក្យខ្មែរ ឬកម្ចីពីបរទេសនោះទេ។
សម្តេចព្រះសង្ឃរាជ ជូន ណាត បានបង្ហាញថា «ឆា» ជាពាក្យកម្ចីពីចិន ជានាមសព្ទ ឈ្មោះសម្លចិន មួយប្រភេទដែលមាន ស្លដោយមានសាច់ខ្លាញ់ ឬខ្លាញ់ចម្រាញ់។ ឆា ជាកិរិយាសព្ទ មានន័យថា ចម្រាញ់,ចំហៀវ។
ចំពោះពាក្យ«ស្ងោរ», «ចៀន» និង«ចំហុយ» ជាពាក្យខ្មែរដូចគ្នា តែមានអត្ថន័យខុសគ្នា។ «ស្ងោរ» មានន័យថា រម្ងាស់អ្វីៗក្នុងទឹកពុះ ឲ្យឆ្អិន, ឲ្យរលួយ, ឲ្យចេញរសជាតិដើម។
«ចៀន» ឬ«ជៀន» ចម្អិនម្ហូប ឬចំណីដោយចម្រាញ់នឹងខ្លាញ់ ឬនឹងប្រេង។ ចំណែក «ចំហុយ» មានន័យថា កម្តៅ ឬចម្អិនអាហារដែលចំហាយទឹកក្តៅដែលហុយឡើង។
© រក្សាសិទ្ធិដោយ thmeythmey.com