ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់​បង្ការ​ជំងឺ​ផ្តាសាយ គួរតែ​ដឹង​វីរុស​ញឹកញាប់​ដែល​បង្ក​ជំងឺ​នេះ​សិន​
23, Oct 2023 , 10:59 pm        
រូបភាព
​វីរុស​មួយ​ប្រភេទ​ឈ្មោះថា Respiratory Syncystial Virus (RSV) គឺជា​វីរុស​ដែលមាន​ភាព​ឆ្លង​ខ្លាំង​បំផុត​មួយ​។ វីរុស​នេះ​កើតឡើង​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ទារក​ទើបនឹង​កើត និង​មនុស្ស​ចាស់ ដោយ​ជាធម្មតា វា​បង្ក​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺ​ផ្តាសាយ​តែម្តង​។



ខាងក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ​នូវ​គន្លឹះ​ខ្លះៗ​ក្នុងការ​បង្ការ​វីរុស​នេះ​កុំ​ឲ្យ​ឆ្លង​ចូលទៅក្នុង​ខ្លួន​បាន​៖
 
•​ ​ចូរ​ប្រើប្រាស់​ទឹក​ក្តៅ​ឧណ្ហៗ និង​សាប៊ូ លាង​សម្អាត​ដៃ​ជា​ញឹកញាប់​។ ចូរ​ចំណាយពេល​លាង​សម្អាត​យ៉ាងហោចណាស់ ២០​វិនាទី​
•​ ​មិនត្រូវ​យកដៃ​ដែល​មិនបាន​លាង​សម្អាត​ទៅ​ប៉ះពាល់​នឹង​មាត់ ច្រមុះ ភ្នែក ឬ​មុខ​ឡើយ​
•​ ​មិនត្រូវ​ប្រើប្រាស់​សម្ភារៈប្រើប្រាស់​ក្នុង​ផ្ទះបាយ​រួមគ្នា ឬ​ពែង​រួមគ្នា​ជាមួយ​អ្នក​ដែលមាន​ជំងឺ​ឡើយ​។ ចូរ​ចៀសវាង​ការ​ថើប ឬ​ទំនាក់ទំនង​ស្និទ្ធស្នាល​ផ្សេងៗ​ទៀត​
•​ ​នៅពេល​អ្នក​ក្អក ឬ​កណ្តាស ចូរ​ប្រើប្រាស់​ក្រដាស​ដើម្បី​គ្រប​មុខ ឬ​ច្រមុះ ហើយ​ចោល​វា​ភ្លាម​ក្រោយពី​ប្រើ​រួច​
•​ ​បើសិនជា​អ្នក​ឈឺ ចូរ​សម្រាក​នៅផ្ទះ​
•​ ​ចូរ​សម្អាត​មេរោគ​នូវ​របស់របរ​ដែល​ប៉ះពាល់​រួច​ដូចជា តុក្កតា​ក្មេង​លេង ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com