ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​អ្វី​ទើប​មិន​ងងុយគេង​ក្នុងពេល​ធ្វើការ​
04, Oct 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​អាចជួយ​អ្នក​មិន​ឲ្យ​ងងុយគេង​ក្នុង​កន្លែង​ការងារ​។



តើ​មាន​អ្វី​ខ្លះទៅ​?
 
1.    អ្នក​គួរតែ​ចៀស​ពី​ការ​ពិសារ​អាហារ​ដែល​បំពង​ដោយ​ខ្លាញ់​ក្នុង​ពេលព្រឹក ព្រោះ​អាហារ​ទាំងនេះ អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយហត់ ជាតិ​ស្ករ​ធ្លាក់ចុះ អារម្មណ៍​មិន​នឹងនរ ដោយ​ធ្វើ​ឲ្យ​លទ្ធផល​ការងារ​អ្នក​ធ្លាក់ចុះ​ជាខ្លាំង​។​
 
2.    អ្នក​អាច​បរិភោគ​អាហារ​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ដូចជា ពងមាន់ ត្រី និង​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​អាហារ​ទាំងនេះ អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ មិនមាន​អារម្មណ៍​ងងុយគេង​ក្នុងពេល​បំពេញការងារ​ឡើយ​។ ដូចនេះ អ្នកនឹង​អាច​ទទួលបាន​លទ្ធផល​ខ្ពស់​ពី​ការងារ​អ្នកជា​មិនខានឡើយ​។​
 
3.    អ្នក​គួរតែ​ពិសារ​ផ្លែឈើ និង​ទឹក​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​នៅក្នុង​ផ្លែឈើ​ទាំងនោះ មាន​សារធាតុ​ដែល​អាចជួយ​អ្នក​ឲ្យ​ប្រមូល​អារម្មណ៍​ក្នុង​ការងារ​បាន ដោយ​ព្រោះតែ​អ្នក​គេង​មិន​ឆ្អែត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​អ្នក​នោះទេ​។ ដូចនេះ អ្នក​អាច​បរិភោគ​តាម​វិធី​ខាងលើ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍ល្អ​ក្នុងការ​បំពេញការងារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com