ជាតិ
កម្ពុជា​ប្រារព្ធ​ទិវា​«​សំអាត​ពិភពលោក​» ផ្តោតលើ​ការបន្ថយ​ការបំពុល​បរិស្ថាន និង​ការប្រើ​សំណល់​បា្ល​ស្ទិ​ក
15, Sep 2018 , 7:59 am        
រូបភាព
រូបភាព​ពី​ក្រសួង​បរិស្ថាន
រូបភាព​ពី​ក្រសួង​បរិស្ថាន
ដោយ:
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងទេសចរណ៍ អង្គការ Let’s do it និង​អង្គការ  GoGreen Cambodia នឹង​ប្រារព្ធ​ទិវា​«​សំអាត​ពិភពលោក​» (World Cleanup Day) ដោយ​ផ្តោតលើ​ការបន្ថយ​ការបំពុល​បរិស្ថាន និង​ការប្រើប្រាស់​សំណល់​បា្ល​ស្ទិ​ក​។

 
 
​ទិវា​នេះ ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៥ ខែកញ្ញា នៅមុខ​ទីស្តីការ​ក្រសួងបរិស្ថាន ដើម្បី​អបអរសាទរ​ទិវា «​អូហ្សូន​បរិស្ថាន​អន្តរជាតិ​» និង​ដើម្បី​បំផុស​ឲ្យ​មានការ​ចូលរួម​ពី​សាធារណជន និង​ភាគី​ពាក់ព័ន្ធ ដែលជា​ចលនា​សាកល​ដោយ​ផ្សារភ្ជាប់​មនុស្ស និង​ស្ថាប័ន ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ពិភពលោក​ស្អាត​គ្មាន​សំរាម​។ 
 
​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ឲ្យ​សាធារណជន ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន​ទាំងអស់ ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​។ សូមបញ្ជាក់ថា «​ទិវា​អូហ្សូន​បរិ​សា្ថ​ន​អន្តរជាតិ​» នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ដែលមាន​បណ្តា​ប្រទេស​ជាច្រើន​ចូលរួម និង​នាំគ្នា​សំអាត​បរិស្ថាន​ផងដែរ​។ សម្រាប់​ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ទិវា​នេះ នៅ​ថ្ងៃទី​១៥ ខែកញ្ញា​៕

Tag:
 ​ក្រសួងបរិស្ថាន​សំណល់​
 ​សំរាម​
 ​ប្លា​ស្ទិ​ក​
 ​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com