ជាតិ
២៥ខេត្ត/រាជធានី
ស្លឹក «​កប៉ាល់​ហោះ​» ជា​អន្លក់​ដ៏​ឆ្ងាញ់ ដែលមាន​​នៅតែ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ​
14, Sep 2018 , 9:31 pm        
រូបភាព
ភ្នំពេញ​៖ ស្ពៃគោក ឬ​ស្លឹក​កប៉ាល់​ហោះ ជា​បន្លែ​ម្យ៉ាង ដែល​ដុះ​នៅតាម​ដងភ្នំ ឬ​ដីក្រហម នា​ភាគ​ឦសាន​ប្រទេស​កម្ពុជា​។ បើតាម​លោក តា​ត់ សុខ បន្លែ​ប្រភេទ​នេះ ត្រូវបាន​គេ​យក​ធ្វើជា​អន្លក់​ទឹកត្រី​ផ្អែម​, របោយ ឬ​ផ្ទាប់​ជា​បន្លែ​បាញ់ឆែវ​ជាដើម​។​



ស្ពៃគោក ដែល​អ្នក​ភូមិភាគ​ឦសាន​ហៅថា ស្លឹក​កប៉ាល់​ហោះ នេះ ដុះ​ទ្រុប​ទ្រុល​នៅពេលដែល​គ្រាប់​របស់​វា​ទុំ​ជ្រុះ​ហើរ​តាម​ខ្យល់​។ កសិករ តា​ត់ សុខ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ថា បន្លែ​មួយ​ប្រភេទ​នេះ សម្បូរ​នៅ​រដូវវស្សា និង​មាននៅ​តំបន់​ភាគ​ឦសាន​។ ជាពិសេស វា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​បន្លែ​បៃតង​មួយចំនួន​។​

កសិករ​រូបនេះ​បន្តថា រុក្ខជាតិ​ប្រភេទ​នេះ អ្នក​ដែល​មិន​ស្គាល់​គិតថា វា​ជា​ស្មៅ ប៉ុន្តែ សម្រាប់​អ្នកដឹង គេ​យក​រុក្ខជាតិ​នេះ​ទៅធ្វើជា​អន្លក់​សម្រាប់​បរិភោគ​។

រុក្ខជាតិ​នេះ មិនសូវមាន​លក់​នៅលើ​ទីផ្សារ​នោះទេ ហើយ​អ្នក​ស្គាល់​រុក្ខជាតិ​នេះ មានតែ​អ្នករស់នៅ​តំបន់​ភូមិ​ឦសាន​ប៉ុណ្ណោះ ដែល​ឧស្សាហ៍​ទទួលទាន​ស្ពៃគោក ឬ​ស្លឹក​កប៉ាល់​ហោះ​នេះ​។ បើតាម​វចនា​នុស​ម្ដេច​ព្រះសង្ឃ ជួន ណាត «​ស្ពៃគោក​» ជា​ឈ្មោះ​តិណជាតិ​មួយ​ប្រភេទ ស្លឹក​របស់​វា​ស្រដៀង​នឹង​កូន​ថ្នាំ តែមាន​សម្បុរ​លាយ​ស្វាយ​បន្តិចៗ ប្រើ​ជា​អន្លក់ ឬ​ជា​របោយ​បាន​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕

© រក្សាសិទ្ធិដោយ thmeythmey.com