ជាតិ
ពីនេះ ពីនោះ
តើ​ព្យព្ជានៈ​«​ញ​» មាន​លក្ខណៈពិសេស​អ្វីខ្លះ​?
16, Sep 2018 , 6:59 am        
រូបភាព
​ព្យញ្ជនៈ​ទាំង​៣៣ តួ គឺមាន​ជើង​តែមួយ ដោយ​ខុសគ្នាៗ តែ​ដោយឡែក ព្យញ្ជនៈ «​ញ​» មាន​លក្ខណៈពិសេស​ត្រង់​ថា មាន​ជើងព្យញ្ជនៈ​ពីរបែប គឺ​ជើង​សរសេរ​ដោយ «​្ញ »​និង​«​ញ​» ។ តែបើ​ជើង​ព្យព្ជានៈ​ទាំងពីរ​នេះ​ឈរលើ​ពាក្យ​ដែលមាន​តួនាទី​ខុសគ្នា នឹងមាន​ការផ្លាស់ប្តូរ​។

 
​ជើងព្យញ្ជនៈ «​ញ​» ដែលជា​ជើង​របស់​ស្រះ «​ញ​» បើកាលណា​គេ​យក​ជើង «​ញ​» ទៅ​ផ្ញើ​នឹង​ព្យព្ជានៈ «​ញ​» នោះ អក្សរ​«​ញ​» នឹងត្រូវ​កំបុត​ជើង ជា​ជើង​( ្ញ​)​។ រីឯ​ជើង​«​ញ​» ដែល​ត្រូវ​ផ្ញើ​នឹង​ជើង​«​ញ​» នោះ នឹង​រក្សា​ជើង​«​ញ​» ដូចជា​ព្យព្ជានៈ​របស់​វា​ដដែល​។  
 
​ពាក្យ​ដែល​ប្រើ​ដោយ​ជើងព្យញ្ជនៈ​«​ញ​» ត្រូវ​ប្រែ​មក​ជើង (​្ញ​) មានដូចជា​៖ ខ្ញុំ​, ខ្ញក​, ខ្ញង់​, ខ្ញាក​, ខ្ងា​រ​, ខ្ញាំ​, ខ្ញិកខ្ញុក​, ខ្ញែ​តៗ​, ខ្ញែកខ្ញក​, ខ្ញែម​, ខ្ញៀវខ្ញារ​, ខ្ញូច​, ខ្ញាល់​។​ល​។ 
 
​ចំពោះ​ពាក្យ​ដែល​ប្រើ​ដោយ​ជើងព្យញ្ជនៈ​«​ញ​» ដែល​រក្សា​ភាព​ដើម​ដូចជា​ព្យញ្ជនៈ​ដដែល​នោះ មានដូចជា​៖ អនុញ្ញាត​, កញ្ញា​, បញ្ញើ​, បញ្ញា​, អ​ញ្ញើញ​, សញ្ញា​, បញ្ញត្តិ​, កតញ្ញូ​, ការុញ្ញចិត្ត​, តក្កវិញ្ញូ​, ទោសញ្ញូ​, ធញ្ញជាតិ​, បញ្ញវន្ត​, បរិញ្ញាបត្រ​, បដិញ្ញា​, ពញ្ញាក់ ។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com