កំណាព្យ
ជាតិ
គ្រប់គ្នាសោកស្តាយពេទ្យទេវតា Beat Richner!
×
-នឿយក៏ខំអត់ហត់ក៏មិនស្តី លេងតន្ត្រីដើម្បីជួយក្មេងខ្មែរ
សុំគេលិចកើតមិនដែលត្អូញត្អែរ កុមារខ្មែរខ្ទង់លានរស់រានបាន។
-គន្ធបុប្ផាកុមារអង្គរ Beat Richner ពេទ្យទេពក្នុងសន្តាន
សង្គ្រោះកុមារពីគ្រប់សណ្ឋាន ស្ត្រីក៏បានសង្គ្រោះរាប់ម៉ឺននាក់។
-ឮលោកចែកឋានខ្មែរបានយំស្តាយ ពិសេសម្តាយឪពុកធ្លាប់ជឿជាក់
គន្ធបុប្ផាជាទីពំនាក់ ពេទ្យរាក់ទាក់ចាំជួយទោះមានក្រ។
-សម្រាកសម្រាលព្យាបាលតូចធំ ក្តៅសន្ធំវះកាត់ដៃជើងត
គ្រុនឈាមគ្រុនចាញ់ថែមបំពង់ក សម្ភពល្អសម្រាលមិនរើសអើង។
-ទោះលោកលាទៅខ្មែរនៅចងចាំ រាប់សិបឆ្នាំកេរ្តិ៍ឈ្មោះលោកខ្ពស់ថ្កើង
នាម Beat Richner ចិត្តល្អមិនឆ្មើង ល្បីខ្លាំងឡើងនាមជាពេទ្យទេវតា៕
© រក្សាសិទ្ធិដោយ thmeythmey.com