ជាតិ
ព័ត៍មានសុខភាព
គន្លឹះ​មាន​ប្រយោជន៍​ក្នុង​ការជួយ​អភិវឌ្ឍន៍​ខួរក្បាល​ទារក​
16, Sep 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការលូតលាស់​របស់​ទា​រក​មិនបាន​ឈប់ នៅពេលដែល​គេ​កើត​ក្នុង​ពោះ​អ្នក​ឡើយ​។ ថ្វីបើ​ដំណាក់កាល​លូតលាស់​របស់គេ​មាន​ល្បឿន​លឿន ក្នុងដំណាក់កាល​ដំបូងៗ​នៃ​ជីវិត​ក៏ដោយ វា​នឹង​អាច​ថយ​ល្បឿន​វិញ​ដែរ ប៉ុន្តែ​គឺ​មិនបាន​ឈប់​ឡើយ​។ ពិតណាស់ ក្នុងនាម​ជា​ឪពុកម្តាយ វា​គឺជា​ទំនួល​ខុសត្រូវ​របស់​អ្នក ក្នុងការ​ការពារ និង​លើកទឹកចិត្ត​ដល់​កូនតូច​អ្នក ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​បាន​។​



​តើ​អ្នកនឹង​អាចធ្វើ​បែបនេះ​ដូច​ម្តេចទៅ​? បើសិន​នេះ គឺជា​ពេលវេលា​ដំបូង​របស់​អ្នក ក្នុងការ​ក្លាយខ្លួនជា​ឪពុកម្តាយ​ថ្មីថ្មោង យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ទោ​តាម​គន្លឹះ​ខាងក្រោម​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ការជួយ​អភិវឌ្ឍន៍​ខួរក្បាល​របស់​ទារក​៖
 
​ភ្ញោ​ច​ដល់​ភ្នែក​របស់​ទារក​
​ក្នុង​រយៈពេល​ពីរ​បី​ខែ​ដំបូង​នៃ​ជីវិត ការទំនាក់ទំនង​ភ្នែក និង​ភ្នែក អាចជួយ​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ភ្នែក​គេ​បាន​។ ជាមួយគ្នានេះដែរ វិធីសាស្ត្រ​មួយ​នេះ នឹង​បង្រៀន​គេ​ឲ្យ​ស្គាល់មុខ និង​ទឹកមុខ​ដែរ​។ អ្នកស្រាវជ្រាវ​និយាយថា វិធីសាស្ត្រ​នេះ នឹង​បង្រៀន​កូន​អ្នក​ពី​របៀប​ដោះស្រាយ​បញ្ហា ព្រមទាំង​ការទំនាក់ទំនង​ជាមួយ​អ្នក​ទៀត​។ 

​មានប្រតិកម្ម​ពេល​កូន​យំ​
​ទារក​ងាយ​នឹង​យំ​ណាស់​នៅពេល​គេ​ឃ្លាន ខ្លាច ឬ​មាន​អារម្មណ៍​ថា​អ្វីមួយ​មិនធម្មតា​។ ដើម្បី​ជួយ​ដល់​ការលូតលាស់​របស់​ទារ​ក ចូរ​ប្រាកដថា អ្នកមាន​ប្រតិកម្ម​ទៅនឹង​កា​រយំ​របស់គេ ឲ្យ​បាន​លឿន​បំផុត តាមតែ​អាចធ្វើ​ទៅបាន​។ ចូរ​កុំ​ឲ្យ​គេ​យំ​យូរពេក ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​សតិអារម្មណ៍​គេ​បាន​។ ការ​ពរ ការ​ថ្នាក់ថ្នម និង​និយាយ​ជាមួយ​ទារក ក្នុង​សំឡេង​ស្រទន់​បាន​ច្រើន តាមតែ​អាចធ្វើ​បាន នឹង​ជួយ​ឲ្យ​គេ​ចេះ​ស្គាល់ នូវ​អ្វី​ហៅថា​ការ​មាន​ផាសុកភាព ដែល​អ្នក​កំពុងតែ​ផ្តល់​ឲ្យ​គេ​។ 
 
​ប្រាប់​ពី​មូលហេតុ និង​ឥទ្ធិពល​
​បើសិនជា​កូន​អ្នក​អាយុ​បាន​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ​ហើយ ការបង្ហាញ​គេ​នូវ​មូលហេតុ និង​ឥទ្ធិពល នឹង​ជួយ​ឲ្យ​គេ​អាច​យល់ដឹង​អំពី​គុណវិបត្តិ និង​គុណសម្បត្តិ នៃ​សកម្មភាព​របស់​ពួកគេ​បាន​។ ចូរ​ចាប់ផ្តើម តាមរយៈ​ការនិយាយ​អ្វីមួយ និង​ធ្វើ​វា​ដើម្បី​បង្ហាញថា អ្វីដែល​អ្នក​និយាយ​នោះ គឺជា​ការពិត​។ 
 
​បង្កើត​ភាពជឿជាក់​
​វិធីសាស្ត្រ​មួយ​ផ្សេងទៀត ដែល​អាចជួយ​អ្នក​ក្នុងការ​ជំរុញ​ការលូតលាស់​របស់​ខួរក្បាល​ទារក​បាន​គឺ​សាង​ភាពជឿជាក់​ឲ្យ​បាន​លឿន​។ កូន​អ្នកនឹង​មានការ​ស្រាវជ្រាវ​កាន់តែច្រើន ហើយក៏​នឹង​ចង់​ស្វែងរក ព្រម​ទាំ​សិក្សា​អ្វីៗ​ដែល​ថ្មី នៅពេល​ពួកគេ​មាន​អារម្មណ៍​ជឿជាក់ ចំពោះ​អ្នក​។ យក​ល្អ អ្នក​ត្រូវតែ​ឆ្លើយតប​លើ​សកម្មភាព​របស់​កូន​ឲ្យ​បាន​ច្រើន​បំផុត តាមតែ​អាចធ្វើ​បាន​ផង​។ 
 
​បន្ថយ​ការមើល​ទូរទស្សន៍​
​ឪពុកម្តាយ​ខ្លះ មាន​និន្នាការ​បើក​ទូរទស្សន៍​ចោល​ឲ្យ​កូន​មើល ដើម្បី​កុំ​ឲ្យ​គេ​រំខាន​ពួកគាត់​។ ថ្វីបើ​វិធី​នេះ មាន​ប្រសិទ្ធភាព​ក្នុងការ​ផ្តល់​ភាព​កម្សាន្ត​ដល់​កូន​មែន​ក៏ដោយ តែ​វា​នឹងមិន​អាចបង្កើត​នូវ​ចំណង​ទំនាក់ទំនង រវាង​កូន និង​អ្នក​បានឡើយ​។ ការសិក្សា​បានបង្ហាញ​ថា អ្នក​ដែល​មានកូន​ហើយ ទុក​ឲ្យ​កូន​មើល​តែ​ទូរទស្សន៍​ក្នុង​វ័យក្មេងៗ​នេះ គឺ​មិនសូវ​រៀន​ចេះ​ឡើយ ដោយសារតែ​មិនមាន​ការយកចិត្តទុកដាក់​ច្រើន​។​
 
​ហាង​លក់​ផលិតផល​សម្រាប់​កុមារ ទារក និង​ស្ត្រី​មាន​ផ្ទៃ​ពោះធំ​ជា​គេ​បង្អស់​នៅ​កម្ពុជា Baby Outlet​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​លេខ​ទូរ​សព្ទ 017 222 978 / 017 886 685 និង​លេខ 017 888 292៕ 
 
(​ត្រួតពិនិត្យ​ដោយ​៖ http://www.health.com.kh)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com