អន្តរជាតិ
ប្រទេស​ណាខ្លះ ដែលមាន​ដែនសមុទ្រ ច្រើនជាង​ដែន​គោក​?
11, Oct 2018 , 11:30 am        
រូបភាព
ដោយ:
​ការប្រែប្រួល​អាកាសធាតុ បាន​ក្លាយជា​ក្តីបារម្ភ​រួម​របស់​ពិភពលោក ជាពិសេស​នោះ បណ្តា​ប្រទេស​កោះ ដែល​មួយចំនួន កំពុងតែ​រង​ការគំរាមកំហែង​ពី​ការលិចលង់​ទៅ​ក្រោម​សមុទ្រ​។ រហូតដល់​ប្រទេស​មួយចំនួន ត្រូវ​ទិញ​ដី​ពី​ប្រទេស​ផ្សេងទៀត​ដើម្បី​បម្រុង និង​តាំង​ទីលំនៅ​ថ្មី​ដោយសារតែ​ការ​គម្រាមកំហែង​មួយ​នេះ​។​



​តាម​របាយការណ៍​រប​ស់​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) សមុទ្រ បាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​កំណត់​អាកាសធាតុ​សកល និង​ប្រភព​សេដ្ឋកិច្ច ដែល​សហគមន៍​អន្តរជាតិ​មិនអាច​មើលរំលង​បានឡើយ ជាពិសេស​នោះ បណ្តា​ប្រទេស​ដែលមាន​ដែនទឹក​ច្រើនជាង​ដែន​គោក​។ 
 
​តាម​របាយការណ៍​ដដែល​នោះ មាន​ប្រទេស​៨៣ ដែលមាន​ដែនសមុទ្រ ច្រើនជាង​ដែន​គោក​។ ខាងក្រោម​នេះ គឺជា​ប្រទេស​ទាំង​១០ ក្នុងចំណោម​ប្រទេស​៨៣ ដែលមាន​ដែនទឹក​(​សមុទ្រ​)​ច្រើនជាង​ដែន​គោក ហើយក៏​ជា​ប្រទេស​ដែល​កំពុងតែ​ស្ទើរតែ​ត្រូវបាន​គ្រប់​ដណ្តប់​ដោយ​ដែនទឹក​៩០​ភាគរយ​ទៅហើយ​៖
 
១. ទូ​វ៉ា​លូ (Tuvalu)
២. ណូ​រូ (Nauru) 
៣. កោះ​ម៉ា​ហ្សា​ល់ (Marshall Island)
៤. រដ្ឋ​សហព័ន្ធ​មីក្រូ​ណេ​ស៊ី (Micronesia)
៥. គី​រី​បាទី (Kiribati)
៦. ម៉ា​ល់​ឌី​វ (Maldives)
៧. សី​ស្ហែ​ល (Seychelles)
៨. ប៉ា​ឡូ (Palau)
៩. តុង​ហ្គា (Tonga)
១០. ម៉ូ​រី​ស (Mauritius)
 
​សូមជម្រាបថា ដោយសារ​មានការ​ភ័យខ្លាច​ពី​ការលិចលង់​ទៅ​ក្រោម​សមុទ្រ នៅ​ឆ្នាំ​២០១៦​កន្លងទៅ រដ្ឋាភិបាល​គី​រី​បាទី បាន​ចំណាយលុយ​ទិញ​ដី​នៅ​ប្រទេស​ហ្វ៊ី​ជី (Fiji) ប្រមាណ ២៥០០​ហិកតា​សម្រាប់​ឲ្យ​ប្រជាជន​ខ្លួន​តាំង​ជម្រក ព្រោះ​ហ្វ៊ី​ជី​មាន​សុវត្ថិភាព​តែ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​ជាង ១០០០​គីឡូម៉ែត្រ​ពី​គី​រី​បាទី​នោះ​។ ក្រៅពីនេះ​រដ្ឋាភិបាល​គី​រី​បាទី ក៏បាន​លើកកម្ពស់​គោលនយោបាយ​ជំរុញ​ចំណាកស្រុក ដោយ​អំពាវនាវ ឲ្យ​ប្រជាជន​ខ្លួន​ចាកចេញ​ទៅធ្វើ​ការបរទេស​ជាដើម​ផង​៕

Tag:
 ប្រែប្រួល​អាកាសធាតុ​
  ចំណេះដឹង​សកល
© រក្សាសិទ្ធិដោយ thmeythmey.com