ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​សាម​សុង បន្ត​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដើម្បី​ចូលរួម​ជួយសង្គ្រោះ​ជីវិត​អ្នក​ដែលមាន​តម្រូវការ​ឈាម​
15, Sep 2018 , 4:18 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០១៨៖ ថ្នាក់ដឹកនាំ​និង​បុគ្គលិក​ក្រុមហ៊ុន​សាម​សុង បាន​រួមគ្នា​ម្តងទៀត​ដើម្បី​បរិច្ចាគ​ឈាម​នៅ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម (NBTC)  ក្នុង​គោលបំណង​ចូលរួម​ជួយ​ដល់​អ្នក​ដែលមាន​តម្រូវការ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​។​

«​កម្មវិធី​បរិច្ចាគ​ឈាម​ក្រុមហ៊ុន​សាម​សុង​»​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Samsung Love and Care ដែល​ក្រុមហ៊ុន​សាម​សុង​តែងតែ​ផ្តល់នូវ​ក្តី​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាជន​កម្ពុជា​តាមរយៈ​ស​កម្ម​ភាព​សង្គម​នានា​។​


 
 ក្រុមហ៊ុន​សាម​សុង បង្កើត​កម្មវិធី​នេះ​ឡើង​ដោយ​ជឿជាក់ថា ការផ្ដល់​ឈាម គឺជា​សកម្មភាព​ដ៏​ថ្លៃថ្លា​បំផុត ស្របតាម​គោលការណ៍​របស់​ក្រុមហ៊ុន​ដែល​តែងតែ​ប្រកាន់​ភ្ជាប់ ហើយ​គ្រប់​ប្រទេស និង​តំបន់​ដែល ក្រុមហ៊ុន​សាម​សុង​មាន​ប្រតិបត្តិការ គឺ​តែងតែ​គិតគូរ​ដល់​ការរួមចំណែក ផ្ដល់​ផល​ជា​វិជ្ជមាន​ដល់​សង្គម​។ 


 
​លោក វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​មានប្រសាសន៍ថា​៖ « ការផ្ដល់​ឈាម ស្មើនឹង​ផ្ដល់​ជីវិត​។ ដូច្នេះ​ការផ្ដល់​ឈាម គឺជា​សកម្មភាព​ដ៏​ប្រសើរ​បំផុត ដែល​មិនអាច​កាត់ថ្លៃ​បាន និង​មិនអាច​ខ្វះ​បាន ពិសេស​សម្រាប់​បងប្អូន​ដែលមាន​តម្រូវការ​ឈាម ដើម្បី​ជួយសង្គ្រោះ​ជីវិត​។ តាងនាម​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​ក្រុមហ៊ុន​សាម​សុង ក៏ដូចជា​អ្នកស្ម័គ្រចិត្ត​ផ្ដល់​ឈាម​ដទៃទៀត ដែល​បាន​ចូលរួម​ក្នុង​សម្មភាព​ដ៏​មាន​សារៈសំខាន់​នេះ ហើយក៏​សូម​លើកទឹកចិត្ត​ឲ្យ​បន្ត​ចូលរួម ពីព្រោះ​ការផ្ដល់​ឈាម មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ទេ ប៉ុន្តែ​ថែមទាំង​អាចជួយ​សង្គ្រោះ​ជីវិត​អ្នកដទៃ​បាន​ថែម​ទៀតផង​។​»

 

​លោក សឹង​ហ៊ូ ឆ​យ (Seungho Choi) អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​ថា​៖ «​ការផ្ដល់​ផល​ជា​វិជ្ជមាន​ដល់​ប្រជាជន​និង​សង្គម គឺជា​តម្លៃ​ស្នូល​របស់​ក្រុមហ៊ុន​សាម​សុង ហើយ​ការផ្ដល់​ឈាម គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សង្គម​ដទៃទៀត​ជាច្រើន ដែល​យើង​តែងតែ​អនុវត្ត​ជាប្រចាំ ដើម្បី​រួមចំណែក​ណាមួយ​ដែល​យើង​អាចធ្វើ​បាន ហើយ​នេះ​គឺជា​លើក​ទី​៣​សម្រាប់​កម្មវិធី​មនុស្សធម៌​នេះ​ផងដែរ​។​» លោក​បាន​បន្តទៀតថា​៖ «​យើង​រំពឹងថា ការបរិច្ចាគ​នេះ នឹង​អាចជួយ​សង្គ្រោះ​ជីវិត​អ្នក​ដែល​កំពុងតែ​ត្រូវការ​យើង​ជួយសង្គ្រោះ ហើយ​យើង​សូម​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​បែបនេះ​ឲ្យ​ច្រើន​ថែមទៀត ដើម្បី​បន្ត​ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​ឲ្យ​កាន់តែ​ទូលំទូលាយ​»​។ 

 
​ក្រុមហ៊ុន​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ចូលរួម​ជួយ​គាំទ្រ​ក្នុងការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​អោយបាន​ច្រើន​ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នក​ជម្ងឺ​ដែលមាន​តម្រូវការ​ឈាម​៕

 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com