ជាតិ
បទសម្ភាសន៍
សាស្ត្រាចារ្យ ខៀវ កុស​ល្យ​៖ កុំ​ឲ្យ​បញ្ចប់​អនាគត​ខ្លួន ដោយសារ​ធ្លាក់​បាក់​ឌុប​
16, Sep 2018 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ លោក​សាស្ត្រាចារ្យ ខៀវ កុស​ល្យ សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​រាជបណ្ឌិត​សភាជាតិ​កម្ពុ​ជា បានផ្ដល់​ដំបូន្មាន​ថា ទោះ​ការប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក៏​បេក្ខជន​មិនត្រូវ​បញ្ចប់​អនាគត​ខ្លួន​ឡើយ តែ​ត្រូវយក​វា​ធ្វើជា​បទពិសោធន៍​ខ្លួន ឲ្យ​កាន់តែ​រឹងមាំ​ជាង​មុន​ទៅវិញ​ទេ​។​

 
​គ្រូបង្រៀន​ផ្នែក​សង្គមវិទ្យា និង​ផ្នែក​ទស្សនៈ​វិទ្យា​រូបនេះ បានផ្ដល់​ដំបូន្មាន​ដល់​បេក្ខជន​ដែល​ប្រឡង​ធ្លាក់​បាក់​ឌុប​ថា ត្រូវតែ​ចេះ​អប់រំ​ផ្លូវចិត្ត​ខ្លួនឯង ដើម្បី​រៀបចំ​ដំណើរ​ជីវិត​ប្រកបដោយ​ក្ដីសង្ឃឹម​។ លោក​ថា បុគ្គល​ជោគជ័យ​ភាគច្រើន​សុទ្ធតែ​ធ្លាប់​បរាជ័យ​ច្រើនដង ទើប​ពួកគេ​អា​ចរក​ចំណុច​ត្រូវ​ឃើញ​។ ដូច្នេះ​ការ​ខំប្រឹងប្រែង​ពុះពារ ដើម្បី​យក​អ្វីដែល​ខ្លួន​ចង់បាន ទើប​ជា​តម្លៃពិត​ក្នុង​ជីវិត​។​
 
​សូម​ស្ដាប់​បទសម្ភាសន៍​ជា​សំឡេង​ខាងក្រោម រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​កញ្ញា ប៉ូ សា​គុន ជាមួយ​លោក​សាស្ត្រាចារ្យ ខៀវ កុស​ល្យ  សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​រាជបណ្ឌិត​សភាជាតិ​កម្ពុ​ជា​៖

Tag:
 ខៀវ កុស​ល្យ​
  បាក់​ឌុប​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com