ជាតិ
CAM-ASEAN រៀបចំ​សិក្ខាសាលា​ដ៏​ធំ​ប្រចាំឆ្នាំ​លើក​ទី​៤ ក្រោម​ការគាំទ្រ​របស់​ក្រសួង​អប់រំ
15, Sep 2018 , 5:20 pm        
រូបភាព
​ថ្ងៃ ១៤ ខែកញ្ញា កន្លងទៅ CAM-ASEAN រៀបចំ​សិក្ខាសាលា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ ស្តីពី ការតម្រង់​ទិសលើ​មុខជំនាញ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ក្រោម​ការគាំទ្រ​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា នាម​ជ្ឃ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ (CKCC) ។ កម្មវិធី​ដ៏​មាន​អត្ថប្រយោជន៍​មួយ​នេះ ប្រព្រឹត្តិ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់លោក ឯកឧត្តម យក់ ង៉ុ​យ រដ្ឋា​លេខាធិការ ក្រសួង អប់រំ យុវជន និង កិ​ឡា​, លោក សៀង សុ​បញ្ញា អគ្គនាយក របស់ សាលា CAM-ASEAN, វាល​គ្មិ​ន​កិត្តិយស​ជាច្រើន​នាក់ និង សិក្ខា​កម្ម​ជាច្រើន​ផ្សេងទៀត​។

 
​ក្នុង​សិក្ខាសាលា​នេះ វាល​គ្មិ​ន ដែលមាន​សមត្ថភាព និង​ចំណេះ​ជំនាញ​ច្បាស់លាស់​ជាច្រើន បានផ្ដល់​ជា​ចំណេះដឹង ទស្សនៈ ក៏ដូចជា​គន្លឹះ​ផ្សេងៗ​ជាច្រើន​ជូន​ដល់ សិក្ខា​កម្ម​ទាំងមូល ជាពិសេស​ជាការ​តម្រង់ទិស​ដ៏​ត្រឹមត្រូវ​សម្រាប់​ប្អូនៗ​ដែល​ទើប​ប្រលង​ជាប់​ទី​១២ ។​



​ប្អូនស្រី​ម្នាក់​ដែល​ទទួលបាន​និទេស B មកពី​រាជធានី​ភ្នំពេញ​បាន​ប្រាប់ថា​៖ « ខ្ញុំ​មក​ចូលរួម​សិក្ខា​នៅ​ថ្ងៃ​ព្រោះ ខ្ញុំ​ចង់​ស្វែងយល់​ពី​ជីវិត​នៅ​សកល​វិទ្យាល័យ ខ្ញុំ​ចង់ដឹងថា​នៅពេលដែល​បញ្ជ​ប់​កា​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​តើ​យើង​គួរ​ត្រៀមខ្លួន និង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឲ្យ​យើង​ជ្រើ​រើស​ផ្លូវត្រូវ​»​។ ប្អូនស្រី​បាន​បន្តទៀតថា ៖ «​សម្រាប់​អ្នកផ្សេង​គេ​ប្រហែលជា​ដឹងថា​ខ្លួនឯង​ចង់​ធ្វើ​អ្វី​ហើយ ប៉ុន្តែ​សម្រាប់​ខ្ញុំ​នៅ​មិនទាន់​ដឹងថា​ខ្លួន ឯង​ចង់​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ហេតុនេះ​ទើប​ខ្ញុំ​ចូលរួម​សិក្ខា​នៅថ្ងៃនេះ ដើម្បី​បាន​គន្លឹះ ឬ​ជា​យោបល់​ផ្សេង​ពី​វាល​គ្មិ​ន​ជំនាញៗ ដើម្បី​យកមក​ពិចារណា​»​។​


 
​លោក សៀង សុ​បញ្ញា អគ្គនាយក សាលា CAM-ASEAN បាន​មានប្រសាសន៍ថា ៖ « នេះ​ជា​សិក្ខា​លើក​ទី​៤ ហើយ​ដែល​យើង​បានរៀបចំ​។ សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង តម្រង់ទិស​ដ៏​ត្រឹមត្រូវ​ជូន ប្អូនៗ​ដែល​ទើបតែនឹង​ជាប់​បាក់​ឌុប​។ សិក្ខាសាលា​នេះ​ក៏​ជាការ​ផ្សារភ្ជាប់​រវាង​រៀមច្បង​ជំនាន់​មុន​ដែល​ជោគជ័យ​ក្នុង​ជីវិត ដើម្បី បាន​ចូលរួម​ចែករំលែក​ទស្សនៈ និង​បទពិសោធន៍​ដែល​ជោគជ័យ​ជូន​ដល់​ប្អូនៗ​ដែល​ទើបតែ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​។ លោក​បន្តថា ៖ «​ខ្ញុំ​ដឹងថា​កា​ប្រឡង​ជាប់​នេះ​ជាការ​ដូរ​ដ៏​សំខាន់បំផុត​សម្រាប់​ប្អូន​ដែល​ទើបនឹង​ប្រឡង​ជាប់​ទី​១២ ប៉ុន្តែ​ពេលនេះ​ប្អូនៗ​ត្រូវ​ជ្រើសរើស​ជំនាញ​១ ដែល​អាច​ដើរ​ជាមួយ​ប្អូន​អស់​មួយជីវិត​។ ពិតជា​ណាស់​សិក្ខាសាលា​មួយ​នេះ​នឹង​ជា​ចង្កៀង​បំភ្លឺ​ផ្លូវ​ដ៏​ត្រឹមត្រូវ​សម្រាប់​ប្អូនៗ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នាពេលខាងមុខ​។ ជា​ចុងក្រោយ​ខ្ញុំ​សូម​ផ្ដាំផ្ញើ​ដល់​ប្អូនៗ​ទាំងអស់គ្នា​ត្រូវដាក់​ចិត្ត​រៀនសូត្រ​៤​ឆ្នាំ​ទៅមុខទៀត​នេះ ចាប់​ជំនាញ​មួយ​ដែល​ច្បាស់លាស់​សម្រាប់​ខ្លួន ប្អូនៗ​ត្រូវ​ចាប់ផ្ដើម​រៀន​ភាសា​ឲ្យ​បាន​ពូកែ រៀន​បច្ចេក​ឲ្យ​បាន​ពូកែ​ទើប​អាច​ដើរទា​ន់​គេ​បាន​ក្នុងពេល​បច្ចុប្បន្ន ហើយ​ចុងក្រោយ​ប្អូនៗ​ត្រូវ​បើក​ទស្សនៈវិស័យ​ចូលទៅ​អន្តជាតិ និង​ចង់​ឲ្យ​ប្អូនៗ​ក្លាយជា​បុគ្គ​ម្នាក់​ដែល​អាចបង្កើត​ការងារ​ដល់​អ្នក​ដ៏​ទី​»៕


 









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com