ជាតិ
ពីនេះ ពីនោះ
«​ថ្ងៃ​ច័ន្ទ​» និង «​ថ្ងៃ​ចន្ទ​» តើ​សរសេរ​បែបណា​ទើប​ត្រឹមត្រូវ​?
17, Sep 2018 , 7:29 am        
រូបភាព
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានសម្រេច​ជា​ឯកច្ឆន្ទ ឲ្យ​ប្រើពាក្យ ថ្ងៃ​ចន្ទ ដែល​ពុំមាន​សំយោគសញ្ញា​នៅ​ពីលើ  ដើម្បី​ប្រកបដោយ​ភាពងាយស្រួល​។



​នៅក្នុង​ការសរសេរ​ពា​ក្យ ថ្ងៃ​ចន្ទ តែងតែ​ត្រូវគេ​បាន​សរសេរ​មិនទាន់​ត្រឹមត្រូវ​ទៅតាម​ការសម្រេច​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៅឡើយ​ទេ​។ មូលហេតុ​ដែល​នាំ​ឲ្យ​គេ​សរសេរ​បែបនេះ ដោយសារតែ​ពី​ដើម​មក​គេ​សរសេរ ថ្ងៃ​ច័ន្ទ  មាន​សំយោគសញ្ញា​។ សាធារណជន​គួរតែ​ត្រឡប់មក​ប្រើពាក្យ ថ្ងៃ​ចន្ទ ទើប​ច្បាស់លាស់ និង​ត្រឹមត្រូវ​ជាង​។ 
 
​តាម​ការកំណត់​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ពាក្យ​ជាច្រើន​ទៀត​ដែល​មិន​តម្រូវ​ឲ្យ​មាន​សំយោគសញ្ញា មានដូចជា ថ្ងៃ​ចន្ទ​, លក្ខខណ្ឌ​, ទូរ​សព្ទ​,​ខណ្ឌ​, ខណ្ឌសញ្ញា​, ក្របខណ្ឌ​។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com