អន្តរជាតិ
Sky Cab នៅ Langkawi ទាក់ទាញ​ទេសចរ​ជាង​១​លាន​នាក់​ក្នុង​មួយឆ្នាំ​
17, Sep 2018 , 9:29 am        
រូបភាព
Langkawi, Malaysia: ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​សម្រុក​ទៅ​កម្សាន្ត​កោះ ឡាំង​កា​វី ស្ថិតក្នុង​ខេត្ត SABAH ប្រទេស​ម៉ាឡេស៊ី​។ កោះ​នេះ​សម្បូរ​ដោយ​ជីវចម្រុះ អេកូ​ទេសចរណ៍ និង​កោះ​តូចៗ​ព័ទ្ធជុំវិញ ពិសេស​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​។ អ្វី​ដែលជា​ចំណាប់អារម្មណ៍​របស់​ទេស​ចរ​ក្រៅពីនេះ គឺ Sky Cab ដែលជា​កន្លែង​ដែល​ភ្ញៀវទេសចរ​មិនអាច​រំលង​បាន ពេលទៅដល់​កោះ​ឡាំង​កា​វី​។



ខ្សែកាប​អាកាស មានការ​ពេញនិយម​ខ្លាំ​ង ដោយមាន​ការបំពាក់​ឧបករណ៍​ទំនើប និង​ហោះ​កាត់​ពី​កំពូលភ្នំ​មួយ​ទៅមួយ​ទៀត អមដោយ​ទេសភាព​ប្លែក​ភ្នែក និង​ហោះ​កាត់​ពពក​អ័​ព្វ​ផងដែរ​។​


 
Sky Cab បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​២០០២ គឺមាន​រយៈពេល​១៦​ឆ្នាំ​មកហើយ​។ កន្លែង​កម្សាន្ត​នេះ មាន​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រមាណ ១០​ម៉ឺន​នាក់​ក្នុង​មួយខែ​។ ប្រធាន​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​អតិថិជន កញ្ញា Anis Faezah Binti Mat Aziz បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១២ កញ្ញា​ថា កាលពី​ឆ្នាំទៅ Sky Cab បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ប្រមាណ ១​លាន​២​សែន​នាក់ ចូលមក​កម្សាន្ត​។ 


 
​អ្វីដែល​ពិសេស​សម្រាប់​ភ្ញៀវទេសចរ​នោះ គឺ​នៅពេល​ស្ថិតនៅលើ​ខ្សែកាប​អាកាស​នេះ ពួកគេ​ក៏​អាច​ឃើញ​ពី​ទិដ្ឋភាព​នៃ​សមុទ្រ ដែល​ខាត់​ចែក​រវាង​សមុទ្រ​កោះ​ឡាំង​កា​វី និង​សមុទ្រ​ប្រទេស​ថៃ​ផងដែរ​៕





































Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com