ជាតិ
ក្រសួង​អប់រំ​ប្រកាស​លទ្ធផល​អាហារូបករណ៍​នៅ​ឧ​ត្ត​ម​សិក្សា​នា​ថ្ងៃទី​១៨ ខែកញ្ញា​
16, Sep 2018 , 10:29 pm        
រូបភាព
​ថ្ងៃទី​១៨ ខែកញ្ញា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រកាស​លទ្ធផល​នៃ​ការជ្រើសរើស​និស្សិត​អាហា​រូបកណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩  ឲ្យ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​នៅតាម​គ្រឹះស្ថានឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ​។

 
​លទ្ធផល​នៃ​ការជ្រើសរើស​និស្សិត​អាហារូបករណ៍​ខាងលើ ក្រសួង​អប់រំ នឹង​ផ្សព្វផ្សាយ​នៅតាម​វិទ្យាល័យ​ដែលមាន​បេក្ខជន​ជាប់​គ្រប់​រាជធានី​-​ខេត្ត​, នៅតាម​គ្រឹះស្ថានឧត្ដមសិក្សា​សាធារណៈ និង​ឯកជន ដែល​សាមីខ្លួន​បានដាក់​,  នៅតាម​គ្រប់​មន្ទីរអប់រំ​រាជធានី​-​ខេត្ត និង​នៅតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ផ្ទាល់​៕
 

Tag:
 អប់រំ​
  អាហារូបករណ៍​
  និស្សិត​
© រក្សាសិទ្ធិដោយ thmeythmey.com