ជាតិ
មេធាវី​របស់​អតីត​មេបក្ស​ប្រឆាំង ឈរឈ្មោះ​ជា​ប្រធាន​គណៈមេធាវី ក្នុង​អាណត្តិ​ថ្មី​
17, Sep 2018 , 10:47 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក សំ សុគង់ មេធាវីរបស់អតីតមេដឹកនាំគណបក្សប្រឆាំង និង លោក សួន វិសាល ប្រធានគណៈមេធាវី
ពីឆ្វេងទៅស្តាំ៖ លោក សំ សុគង់ មេធាវីរបស់អតីតមេដឹកនាំគណបក្សប្រឆាំង និង លោក សួន វិសាល ប្រធានគណៈមេធាវី
ដោយ: ថ្មីៗ
​លោក សំ សុ​គង់ មេធាវី​ល្បីឈ្មោះ​ម្នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​គណៈមេធាវី សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​១២​នេះ (២០១៨-២០២០)​។ បេក្ខជន​ឈរឈ្មោះ មានតែ​២​នាក់​ប៉ុណ្ណោះ ដោយ​ម្នាក់ទៀត គឺ​លោក សួន វិសាល ដែល​កំពុងកាន់​តំណែង​ជា​ប្រធាន​គណៈមេធាវី​បច្ចុប្បន្ន​។


 
​លោក សំ សុ​គង់ ត្រូវបាន​មនុស្ស​ទូទៅ​ស្គាល់ ដោយសារតែ​លោក តែងតែ​ការពារ​ក្តី​ឲ្យ​នយោបាយ និង​មេដឹកនាំ​កំពូលៗ​របស់​អតីត​គណបក្សប្រឆាំង ដូចជា​លោក សម រង្ស៊ី និង​លោក កឹម សុខា ជាដើម​។ ស្ថិតក្នុង​វ័យ​៤១​ឆ្នាំ លោក សំ សុ​គង់  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក បាន​ធ្វើជា​មេធាវី​អស់​រយៈពេល​១៥​ឆ្នាំ​ហើយ ហើយ​លោក ចាប់ផ្តើម​ការពារ​ក្តី​ឲ្យ​សកម្មជន និង​នយោបាយ​ខាង​គណបក្សប្រឆាំង ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣​មក​។​
 
​លោក បន្តថា មេធាវី​ទូទាំងប្រទេស ដែលមាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​ប្រធាគ​ណៈ​មេធាវី មាន​ប្រមាណ​ជា​១៥០០​នាក់​។ ការបោះឆ្នោត​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​។
 
​អាណត្តិ​នៃ​ប្រធាន​គណៈមេធាវី មាន​រយៈពេល​២​ឆ្នាំ ហើយ​មេធាវី​ម្នាក់ អាចមាន​ឱកាស​ធ្វើជា​ប្រធាន​គណៈមេធាវី បានតែ​២​អាណត្តិ​ប៉ុណ្ណោះ​៕ 
 

Tag:
 សំ សុ​គង់​
  មេធាវី​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com