អត្ថបទពាណិជ្ជកម្ម
ហាង​បេ​ប៊ី​អោត​ឡេ​ត គ្រោង​បើក​សាខា​ទី​៤​នៅ​ដើមខែ​តុលា​ខាងមុខ​
17, Sep 2018 , 10:55 am        
រូបភាព
ដោយ:
​ហាង បេ​ប៊ី អោត​ឡេ​ត ដែលជា​ហាង​លក់​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​នៅ​កម្ពុជា គ្រោង​បើក​ដំណើរការ​សាខា​ទី​៤​របស់ខ្លួន នៅ​ដើមខែ​តុលា ឆ្នាំ​២០១៨​ខាងមុខនេះ​។ សាខា​ថ្មី​នេះ គឺ​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ ។ 
 
​តំណាង​ហាង​បេ​ប៊ី​អោត​ឡេ​ត ថ្លែងថា បេ​ប៊ី​អោត​ឡេ​ត​រីករាយ​ណាស់​ដែល​មន្ទីរពេទ្យ​អ​ឃី​ត ដែលជា​មន្ទីរពេទ្យ​មួយ​មាន​ស្តង់ដារ​ខ្ពស់​មួយ បានផ្តល់​ទំនុកចិត្ត និង​បាន​ចាប់​ដៃគូ​ជាមួយ​ហាង​បេ​ប៊ី អោត​ឡេ​ត​។ 
 


​សាខា​ទី​៤ របស់​បេ​ប៊ី​អោត​ឡេ​ត​នេះ នឹង​ផ្តោតទៅលើ​សម្ភារ​ប្រើប្រាស់ ដែលជា​តម្រូវ​ការចាំបាច់​បំផុត​របស់​អ្នក​ម្តាយ​ថ្មី និង​ទារក​ទើបនឹង​កើត​។ នេះ​បើតាម តំណាង​ហាង​បេ​ប៊ី​អោត​ឡេ​ត ដែល​បាន​បញ្ជាក់ថា ហាង​ថ្មី​នេះ នឹង​ផ្តល់ជូន​នូវ​កាដូ​ដ៏​សម្បូរបែប​សម្រាប់​អតិថិជន ដែល​គាត់​ត្រូវការ​សម្រាប់​ជា​កាដូ​ជូន​ដល់​អ្នក​ម្តាយ​ថ្មីថ្មោង ឬ​ទារក​ផងដែរ​។ តំណាង​ហាង​បេ​ប៊ី​អោត​ឡេ​ត​បញ្ជាក់​ដូច្នេះ​៖«​យើង​យកតែ​អ៊ី​វ៉ាន់​ដែលជា​តម្រូវការ​របស់​អ្នក​ម្តាយ​ថ្មី និង​ទារក​ទើប​កើត និង​មាន​លក់​កាដូ​សម្បូរបែប​ឲ្យ​អ្នក​ដែល​ទៅសួរសុខទុក្ខ​អ្នក​ម្តាយ​ផង​»​។​
​បេ​ប៊ី​អោត​ឡេ​ត មាន​គោលដៅ​ពង្រីក​សាខា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល​ដ​ល់​អតិថិជន ដែល​ត្រូវការ​សម្ភារ​ប្រើប្រាស់​របស់​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​។​


 
​ជា​ហាង​ទំនិញ​កុមារ​ដ៏​ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បេ​ប៊ី​អោត​ឡេ​ត បាន​នាំមក​នូវ​ទំនិញ​ដ៏​សម្បូរបែប រួមមាន​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ដែល​នាំចូល​ពី​បណ្តា​ប្រទេស​ជាង ៤០ ទូទាំង​ពិភពលោក ដែលមាន​គុណភាព និង​តម្លៃ​សមរម្យ​។ ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មាន​ប្រភេទ​ផលិតផល​ដូចជា ម្សៅ​ទឹកដោះគោ ចំណីអាហារ ខោ​ទឹកនោម រទេះរុញ សំលៀកបំពាក់ តុ​ត្ត​តា សម្ភារ​ក្មេង​លេង និង​មាន​ផលិតផល​ជាច្រើន​ប្រភេទ​ទៀតផង​ដែរ​។ ក្រៅពីនេះ បេ​ប៊ី​អោត​ឡេ​ត ក៏មាន​ផ្គត់ផ្គង់​សម្ភារ​ថ្នាក់រៀន​គ្រប់​ប្រភេទ សម្ភារ​ក្មេង​លេង Montessori និង Playground តាម​សាលា​នានា​ផងដែរ​។​
 


​ដើម្បី​ទទួលបាន​សម្ភារ​ដ៏​មាន​គុណភាព​ទាំងនេះ លោកអ្នក​អាច​អញ្ជើញ​ទៅកាន់​ហាង​បេ​ប៊ី អោត​ឡេ​ត ទាំង​៣ សាខា ដែល​សាខា​ទី​១ មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២ មាន​ទីតាំង​ស្ថិ​ន​នៅក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ខាងត្បូង​វិមាន​ឯ​រាជ្យ​។ កាន់តែ​ងាយស្រួល​ជាងនេះទៀត​នោះ លោកអ្នក​ក៏​អាច​ស្វែងរក​ទិញ​ទំនិញ​ពី​ហាង​បេ​ប៊ី អោត​ឡេ​ត​បាន​ពី​គ្រប់កន្លែង គ្រប់ពេលវេលា​បាន​ផងដែរ តាមរយៈ​គេហទំព័រ​របស់​បេ​ប៊ី​អោត​ឡេ​ត គឺ www.bbocambodia.com ។ សម្រាប់​ព័ត៌មាន​លម្អិត ទាក់ទង​តាម​លេខ​ទូរ​សព្ទ  017 222 978 ៕
  


(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com