កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​លើកដំបូង​នៅ Serie A
17, Sep 2018 , 12:31 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធ Juventus រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​នា​ជំនួប​ក្របខណ្ឌ Serie A ជាមួយ Sassuolo និង​ជា​គ្រាប់​បញ្ចូល​ទី​លើកដំបូង​ផងដែរ​សម្រាប់​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ក្នុង​ក្របខណ្ឌ​កំពូល​អ៊ីតាលី​។​

 
Cristiano Ronaldo អា​ចរក​គ្រាប់​បាល់​ដំបូង​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​តែម្នាក់ឯង​សម្រាប់​ការបង្ហាញ​ខ្លួន​ឲ្យ Juventus ៤​ប្រកួត​ចុងក្រោយ​ដោយ​យកឈ្នះ​ក្រុម Sassuolo ២-១ ក្នុងជំនួប​ក្របខណ្ឌ Serie A នៅ​យប់​ថ្ងៃទី​១៦ ខែកញ្ញា​។ នេះ​ជាការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​ល្អឥតខ្ចោះ​របស់​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អ៊ីតាលី​ដោយ​ឈ្នះ​ទាំង​៤​ប្រកួត​ជាប់​គ្នា​។​
 
៣​ប្រកួត​ដំបូង​សម្រាប់​ក្រុម​រហស្សនាម​សេះបង្កង់ ខ្សែប្រយុទ្ធ ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​ឆ្នាំ​រូបនេះ​មិនអាច​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនោះ​ទេ ពោលគឺ​តាំងពី​ចាក​ចេញពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid នៅ​រដូវ​កាល​ថ្មី​នេះ​។​
 
​ប៉ុន្តែ​ការបង្ហាញ​ខ្លួន​នៅ​ប្រកួត​ទី​៤ Ronaldo អាច​រកបាន​២​គ្រាប់​តែឯង​ដោយ​គ្រាប់​ទី​១​ធ្វើបាន​នៅ​នាទី ៥០ និង​នាទី​៦៥ ជួយ Juventus ស្ថិតនៅ​កំពូល​តារាង​ជាមួយនឹង​រក្សា​ជ័យជម្នះ​៤​លើក​ជាប់​គ្នា​មាន​១២​ពិន្ទុ​តាម​ពីក្រោយ​ដោយ Napoli មាន​៩​ពិន្ទុ​៕

Tag:
 Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com