ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់បំបាត់បញ្ហាស្បែកស្ងួត គួរតែ…
× ស្បែកដែលរមាស់ ហើយស្ងួតទៀតអាចជារឿងមួយរំខាន ហើយអាចបង្កជាការឈឺចាប់បាន។ សំណាងដែរ បញ្ហានេះភាគច្រើនអាចបង្ការបាន។
យកល្អគួរតែព្យាយាមធ្វើតាមការណែនាំដូចខាងក្រោមនេះ៖
• ងូតទឹកក្តៅឧណ្ហៗ និងកុំងូតយូរពេក។ ចូរប្រយ័ត្នទៅលើការជូតកន្សែងស្ងួតពេក តែត្រូវលាបក្រែមផ្តល់សំណើមឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។
• ចូរជ្រើសរើសក្រែមផ្តល់សំណើមដែលខាប់ ឬប្រេងលាបជំនួសការប្រើឡូសិនវិញ។
• ចូជ្រើសរើសផលិតផលណាដែលគ្មានជាតិទឹកអប់ក្រអូប ព្រោះវានឹងមិនងាយធ្វើឲ្យស្ងួត និងរលាកដល់ស្បែកឡើយ។
• ចូរបើកដំណើរការម៉ាស៊ីនផ្តល់សំណើមដល់បរិយាកាសក្នុងបន្ទប់
• ចូរឧស្សាហ៍លាងសម្អាតដៃជាញឹកញាប់ ឬប្រើប្រាស់ទឹកលាងដៃអនាម័យ។ ចូរប្រើប្រាស់ក្រែមលាបដៃប្រភេទក្រាសៗក្រោយពីលាងសម្អាតដៃម្តងៗ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com