ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
សេដ្ឋកិច្ច
ផ្លែ​ដង្កោ​-​ក្រវាញ​​​កំពុង​ត្រូវប៉ាន់​ខ្លាំង​, ឈ្មួញ​ចិន កូរ៉េ វៀតណាម​ ទិញ​ច្រើន​តោន​នៅ​ជួរ​ភ្នំក្រវាញ​
17, Sep 2018 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោធិ៍សាត់​(​ឃុំ​អូ​សោម​)៖ ដង្កោ និង​ក្រវាញ គឺជា​រុក្ខជាតិ​នៅក្នុង​អម្បូរ​ជាមួយគ្នា​។ ផ្លែ​ដង្កោ ជាពិសេស កំពុង​ត្រូវបាន​ទិញ​ដោយ​ឈ្មួញ​ជនជាតិ​វៀតណាម កូរ៉េ និង​ចិន​។ ក្នុង​មួយ​រដូវៗ ពោលគឺ​ពី​ខែ​៧​ដល់​ខែ​១០ ផ្លែ​ដង្កោ​មិនតិចជាង​ពី​៦​ទៅ​៧​តោន​ទេ​ដែល​ត្រូវបាន​គេ​បេះ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ហើយ​លក់​ទៅ​ឲ្យ​ឈ្មួញ​ខាងលើនេះ​។​



​ជាក់ស្តែង គ្រាន់តែ​នៅ​តំបន់​អូរ​សោម ផលិតផល​ដង្កោ​-​ក្រវាញ​មាន​បរិមាណ​ប្រមាណ​ជា​ពី​២​ទៅ​៣​តោន​ក្នុង​មួយ​រដូវ​ត្រូវបាន​គេ​បេះ​ដើម្បី​លក់​ជូន​ឈ្មួញ​បរទេស​។ ពលរដ្ឋ​នៅ​តំបន់​នោះ​បេះ​លក់​ជូន​ឈ្មួញ​ក្នុងតម្លៃ​៣៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ លោក នួន លីម ម្ចាស់ផ្ទះ​សំណាក់ និង​ជា​មគ្គុទេសក៍​តំបន់​ទេសចរណ៍ធម្មជាតិ​អូរ​សោម​បាន​បញ្ជាក់ថា ជំនួញ​ដង្កោ និង​ក្រវាញ​នេះ​មាន​សក្តានុពល​ធំធេង​ណាស់​ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រីក​ការដាំដុះ និង​អភិរក្ស​ដំណាំ​ដ៏​ល្អ​មួយ​នេះ​។​



​បើ​យោងតាម​លោក លីម ក្រវាញ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់ធ្វើ​ម្ហូប​ច្រើន​មុខ និង​អាចជា​ថ្នាំបុរាណ​ស័ក្តិសិទ្ធិ​ទៀតផង​។ ចំពោះ​ឈ្មួញ​បរទេស ពួកគេ​ទិញ​ផលិតផល​អម្បូរ​ក្រវាញ​យកទៅ​ធ្វើ​ស៊ុប ឬ​ម្ហូប​ផ្សេងៗ​ដោយ​ពួកគេ​មាន​ជំងឺ​ថា វា​ជា​អាហារ​ធម្មជាតិ និង​ជួយ​បំប៉ន​សុខភាព​ឲ្យ​ខ្លាំងក្លា​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​Thmeythmey.com និង​លោក នួន លីម ម្ចាស់ផ្ទះ​សំណាក់ និង​ជា​មគ្គុទេសក៍​តំបន់​ទេសចរណ៍ធម្មជាតិ​អូរ​សោម​នៅក្នុង​កម្មវិធី (Mercedes-Benz និង​កំណប់​អាថ៌កំបាំង​គាំទ្រ​ដោយសារ​ព័ត៌មាន Thmeythmey.com និង Fresh News) ដូចតទៅ​៖













© រក្សាសិទ្ធិដោយ thmeythmey.com