អត្ថបទពាណិជ្ជកម្ម
Samsung Galaxy Watch 2018 មកដល់​កម្ពុជា​ហើយ ជាមួយ​សមត្ថភាព​កាន់តែ​អស្ចារ្យ កាន់តែ​កាលី​ប​
17, Sep 2018 , 3:47 pm        
រូបភាព
ដោយ:
Samsung Galaxy Watch 2018 បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ថ្ងៃទី​១៧ ខែកញ្ញា​នេះ ជាមួយនឹង​សមត្ថភាព​មិនធម្មតា រីឯ​ម៉ូដ​រចនា​វិញ គឺ​ឡូយ​កប់​។ Samsung Galaxy Watch 2018 នេះ​មាន​ពីរ​ម៉ូ​ឌែ​ល​គឺ Galaxy Watch (42mm) និង Galaxy Watch (46mm) ដែលមាន​ពណ៌​ដ៏​ទាក់ទាញ ត្រូវ​នឹង​ជីវិត​ស៊ី​វិ​ល័យ​របស់​អ្នក ដូចជា​ពណ៌​ប្រាក់ ពណ៌​ខ្មៅ និង​ពណ៌​មាស ។​
 
​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «Galaxy Watch ត្រូវបាន​រចនា​ឡើង ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដោយមាន​ថ្ម​កាន់​បានយូរ រក្សា​ទំនាក់ទំនង​ជាប់​ជានិច្ច ការតាមដាន​សុខភាព ដែល​អាច​ទទួលបាន​ដោយ​គ្រាន់តែ​ចុច​លើក​នាឡិកាដៃ​តែប៉ុណ្ណោះ​»​។​
 
Samsung Galaxy Watch 2018 មាន​សមត្ថភាព​ដូចជា​៖
 
​រក្សា​ទំនាក់ទំនង​ជាប់​ជានិច្ច 


 
​ការ​ដាច់​ទំនាក់ទំនង​ពី​ទូរ​សព្ទ Smartphone របស់​អ្នក​លែង​ជា​បញ្ហា​ទៀតហើយ ជាមួយនឹង​ថ្ម​កាន់​បានយូរ រហូតដល់ ៤៨ ម៉ោង និង ៨០​ម៉ោង​។ ដូច្នេះ លោកអ្នក​អាច​ទទួលបាន​សារ និង​ការ​ហៅចូល​បានជា​និច្ច​។  
 
​រក្សា​សុខភាព​មាំមួន ជាមួយ  
 
Samsung Health Samsung Health គឺជា Function មួយ​នៅក្នុង Samsung Galaxy Watch វា​ជា​មុខងារ​ឆ្លាត​វៃ​ដែល​អាចជួយ​ឲ្យ​អ្នកដឹង​ពី​កម្រិត ចង្វាក់បេះដូង សម្ពាធ​អារម្មណ៍ (Keep Track of your Stress) និង​ជួយ​ប្រាប់​នូវ​គន្លឹះ​ធ្វើ​ចលនា​ដង្ហើម ដើម្បី​ជួយ​ឲ្យ​អ្នកគ្រប់គ្រង​អារម្មណ៍​បាន​មូល​ល្អ​ពេញ​មួយថ្ងៃ​។ លើសពីនេះ​ទៀត នាឡិកា​នេះ​ក៏មាន​មុខងារ​តាមដាន​ដំណេក ដើម្បី​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​កែសម្រួល​ទម្លាប់​គេង និង​ការ​សម្រាក​តាម​តម្រូវការ​ផងដែរ​។ ក្រៅពី​មុខងារ​តាមដាន​ដំណេក និង​គ្រប់គ្រង​សម្ពាធ​អារម្មណ៍ អ្នកប្រើប្រាស់​ក៏​អាច​ទទួលបាន​សុខភាព​ល្អ​ពី Samsung Health ផងដែរ​ដូចជា​វិធី​ហាត់ប្រាណ​ក្នុងផ្ទះ ដែលមាន​ចំនួន​២១​លំ​ហាត់ប្រាណ ការកំណត់​ជំ​ហ៊ាន​ដើរ​របស់​អ្នក និង​ជួយ​តាមដាន​កម្រិត​កាឡូរី​ដែល​អ្នក​បាន​ទទួលទាន ធ្វើ​ឲ្យ​អ្នកមាន​របប​អាហារ​មួយ​ដែល​ត្រឹមត្រូវ​។ 
 
Water Lock Mode Prevents on Samsung Health Function
 
​វា​មាន​តួនាទី​ជួយ​ការពារ​ការ​ជ្រាប​ទឹកបាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត នៅពេលដែល​អ្នក​ហែល​ទឹក​។ លោកអ្នក​គ្រាន់តែ​ចុច Swimming on Samsung Health នោះ វា​នឹង​ការពារ​ការ​ជ្រាប​ទឹកបាន​យ៉ាង​ល្អ បើទោះបីជា​អ្នក​មុជ​ជ្រៅ​ក៏ដោយ​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​វា​មាន Smartwatch Function ដែលជា​មុខងារ​ការពារ​ការ​ជ្រាប​ទឹក ដោយ​ស្វ័យប្រវត្តិ​។ ម្យ៉ាងវិញទៀត ពេលដែល​លោកអ្នក​ចុច​បិទ Water Lock Mode នឹងមាន​សំឡេង​ប្រាប់​បង្ហាញថា Galaxy Watch របស់​អ្នក​កំពុង​ច្រាន​ទឹក​ដែល​ហូរ​ចូល​។​


  
​ជីវិត​រីករាយ​ជាមួយ​អ្វីៗ​ដែល​ប្រសើរ​បំផុត​
 
Galaxy Watch ផ្ដល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​អត្ថប្រយោជន៍​ទាំងអស់ ពី​បណ្តា​ត្រកូល​Galaxy បង្កើតបាន​នូវ​បទពិសោធ​ដ៏​ល្អឥតខ្ចោះ ជាមួយ Samsung Health, SmartThings, Samsung Pay, Bixby, Samsung Know និង Samsung Flow ដែល​ទាំងនេះ​អាច​ទទួលបាន ដោយ​គ្រាន់តែ​ចុច​លើកដៃ​របស់​អ្នក​។ 
 
​ម៉ូដ​ដ៏​ទំនើប និង​ឥត​ដែន​កំណត់ 
 
​វា​រក្សា​ម៉ូ​ឌែ​ល​នាឡិកា​សាម​សុង​ដដែល ដោយមាន​មុខ​មូល​បែប​ឌីជីថល និង​មាន​អេក្រង់​បើក​ជានិច្ច​។ Galaxy Watch ពណ៌​ទឹកប្រាក់ សម្រាប់​ទំហំ 46mm ចំណែក​ពណ៌​ខ្មៅ និង​ពណ៌​មាស មាន​ទំហំ 42mm​។ Galaxy Watch ផ្តល់នូវ​ទំហំ និង​ស្ទីល​ជាច្រើន តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់​។ 
 
Galaxy Watch អ្វីៗ​ទាំងអស់​ស្ថិតនៅក្នុង​ដៃ​របស់​អ្នក​!
 


​លោកអ្នក​អាច​រក​ជាវ​បាន នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ របស់​សាម​សុង​ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232៕
  
(​អត្ថបទ​ពាណិជ្ជកម្ម​)
​ 

© រក្សាសិទ្ធិដោយ thmeythmey.com