កីឡាអន្តរជាតិ
អន្តរជាតិ
Ibrahimovic៖ Toronto នឹង​ចងចាំ​ក្នុងនាម​ជា​ក្លិប​រងគ្រោះ​ដោយសារ​គ្រាប់​ទី​៥០០​ក្នុង​អាជីព​ខ្ញុំ​
17, Sep 2018 , 9:39 pm        
រូបភាព
Zlatan Ibrahimovic បានសម្រេច​គ្រាប់​ទី​៥០០​ក្នុង​អាជីព​របស់ខ្លួន​ដោយ​ប្រើ​ក្បាច់​ទាត់​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ ដែល​ធ្វើបាន​ក្នុងការ​ប្រកួត​ដែល Los Angeles Galaxy ចាញ់ Toronto FC ក្នុង​លទ្ធផល ៥-៣ នៃ​ក្របខណ្ឌ Major League Soccer នៅ​ថ្ងៃទី​១៦ ខែកញ្ញា​។ បើ​ទោះ​មិន​អាចជួយ​ក្រុម​ឈ្នះក្តី​ប៉ុន្តែ Ibrahimovic នៅតែ​អាច​ឌឺដង​គូប្រជែង​ខ្លួន​ថា​ជា​ក្រុម​ដែល​រងគ្រោះ​ព្រោះ​គ្រាប់​បាល់​ទី​៥០០​របស់គេ​។​


 
 Ibrahimovic បាន​ចូលរួម​ជាមួយ Lionel Messi និង Cristiano Ronaldo ក្នុងនាម​ជា​កីឡាករ​ដែល​អាច​ស៊ុត​ប​ញ្ចូ​ទី​ទាំង​ក្លិប​និង​ជម្រើសជាតិ​សរុប​បាន​ចាប់ពី​៥០០​គ្រាប់ បន្ទាប់ពី​ប្រើ​ក្បាច់​ការ៉ាត់តេ​ទះ​បាល់​បញ្ចូល​ទី​។​
 
​អ​តី​ខ្សែប្រយុទ្ធ Manchester United និង PSG បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​កីឡា TSN បន្ទាប់ពី​ការប្រកួត​ថា​៖ «​ខ្ញុំ​រីករាយ​ណាស់​សម្រាប់ Toronto ព្រោះ​ពួកគេ​នឹងត្រូវ​បានគេច​ង​ចាំ​ថា​ជា​ក្រុម​ដែល​ត្រូវ​រងគ្រោះ​ដោយ​គ្រាប់​ទី ៥០០ របស់ខ្ញុំ​»​។​
​នេះ​ក៏​ជា​គ្រាប់​បាល់​ទី ១៧ របស់ Ibrahimovic ដែរ​សម្រាប់​ការបង្ហាញ​ខ្លួន ១៨ លើក​ឲ្យ LA Galaxy ចាប់តាំងពី​ចាកចេញ​ពី Man Utd កាលពី​ខែមីនា និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ទី​ពីរ​ក្នុង​ក្របខណ្ឌ MLS រដូវ​កាល​នេះ​ផងដែរ​។​
 
​អតីត​ខ្សែប្រយុទ្ធ​និង​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត វ័យ ៣៦​ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន ៧៤៧​ប្រកួត​សម្រាប់​ក្រុម Malmo, Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris St-Germain, Manchester United និង LA Galaxy ដោយ​រក​គ្រាប់​បាល់​សរុប​៤៣៨​គ្រាប់​។ ដោយឡែក​៦២​គ្រាប់​ទៀត​រូបគេ​ធ្វើបាន​សម្រាប់​ក្រុម​ជម្រើសជាតិ​ជាមួយនឹង​ការបង្ហាញ​ខ្លួន​១១៤​លើក​។​
 
Ronaldo ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់ Juventus និង​ជ​ម្រើ​ជាតិ​ព័រ​ទុយ​ហ្គា​ល់ រួមទាំង Messi ខ្សែប្រយុទ្ធ​ឆ្នើម Barcelona និង​អា​ហ្ស​ង់​ទីន​ជា​កីឡាករ​ដែល​ស៊ុប​ញ្ចូ​ល​ទី​សរុប​លើសពី ៦០០​គ្រាប់​៕
 
 

Tag:
 បាល់ទាត់​
  Zlatan Ibrahimovic
© រក្សាសិទ្ធិដោយ thmeythmey.com