ជាតិ
ក្រសួងទេសចរណ៍​ហាម​ប្រើ​ឈ្មោះ​«​ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​» ធ្វើជា​បញ្ជី​មុខម្ហូប​
17, Sep 2018 , 11:19 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
​ក្រោម​ហេតុផល​ពាក់ព័ន្ធ​នឹង​ការ​មើលងាយ​សាសនា ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ​គ្រប់​ម្ចាស់​អាជីវកម្ម​ភោ​ជនី​ដ្ឋា​ន​ទាំងអស់ ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើប្រាស់​ឈ្មោះ​«​ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​» ធ្វើជា​បញ្ជី​មុខម្ហូប​។​

 
​សារាចរ​ណែនាំ​នេះ​ធ្វើឡើង បន្ទាប់ពី​ក្រសួង​សង្កេតឃើញ មាន​ភោ​ជនី​យដ្ឋា​ន និង​អាហារ​ដា្ឋ​ន​មួយចំនួន បាន​ប្រើ​ឈ្មោះ​ខាងលើ ធ្វើជា​បញ្ជី​មុខម្ហូប ដែលនាំឱ្យ​ប៉ះពាល់​ដល់​សាសនា​ក្នុងសង្គម​កម្ពុជា​។​
 
​បើ​មាន​ករណី​ល្មើស អ្នកប្រព្រឹត្ត​នឹង​ទទួល​ការពិន័យ​ជា​ប្រាក់ និង​ទទួលបាន​លិខិតបទដ្ឋាន​គតិយុត្ត ស្ដីពី​ទេសចរណ៍​។  នេះ​បើតាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com