ជាតិ
លោក ប្រាក់ សុខុន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​២​ថ្ងៃ​
18, Sep 2018 , 9:18 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ លោក ប្រាក់ សុខុន ចេញទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន ចាប់ពី​ថ្ងៃទី​១៨​ដល់​១៩ កញ្ញា ដើម្បី​ពិភាក្សា​រឿង​មួយចំនួន​រវាង​ភាគី​ទាំងពីរ​។


 
​ក្នុង​ដំណើ​ទស្សនកិច្ច​នេះ លោក ប្រាក់ សុខុន នឹង​ជួប​ជាមួយ​លោក តា​រ៉ូ កា​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​ពិភាក្សា​ផ្ដល់​ប្ដូរ​យោបល់​គ្នា​ទៅវិញទៅមក ក្នុងទិសដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​
 
​ក្រៅពី​ជួប​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ប្រាក់ សុខុន ក៏​នឹង​ជួបពិភាក្សា​ជាមួយ​លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា ប្រធាន​សមាគម​មិត្តភាព​សភា​កម្ពុជា​-​ជប៉ុន និង​លោក ម៉ាសា​ហ៊ី​កូ កូ​មូរ៉ា អនុប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី​ជាដើម​។​
 
​ជប៉ុន គឺជា​ដៃគូអភិវឌ្ឍ​សំខាន់​មួយ ក្នុងការ​ស្ដារ​និង​អភិវឌ្ឍ​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៩៣​មក​។ កម្ពុជា និង​ជប៉ុន បាន​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​២០១៣៕
​ 

Tag:
 ប្រាក់ សុខុន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com