ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
នៅពេលដែល​«ទឹកដូង»​ធម្មជាតិ ប្រជែង​យក​អតិថិជន​ពី​កាហ្វេ​ប្រេនៗ​
18, Sep 2018 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទឹកដូង​ខ្ចី និង​កាហ្វេ បាន​ក្លាយជា​ភេសជ្ជៈ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា​។ ទោះជា​កាហ្វេ និង​ភេសជ្ជៈ​ដទៃ​កំពុង​វាយលុក​សម្បើម​ក៏ដោយ ក៏​«​ដូងខ្ចី​»​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ចំណែក​ទីផ្សារ​ភេសជ្ជៈ​នៅ​កម្ពុជា​។ «​ដូងខ្ចី​» កំពុង​ប្រជែង​ជាមួយនឹង​ភេសជ្ជៈ​ទាំងនោះ ខណៈដែល​«​ទឹកដូង​» មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​សុខភាព​ធម្មជាតិ​បំបាត់​ការ​ស្រេកទឹក​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ឲ្យ​អ្នកប្រើប្រាស់​មាន​កម្លាំង និង​ជា​ឱសថ​ព្យាបាល​ជំងឺ​ផង​។ អ្នក​ប្រកប​របរ​លក់​ដូងខ្ចី​នេះ ក៏​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​គួរសម​ដែរ​។ អ្នកលក់​ដូង​នៅក្បែរ​វិទ្យាល័យ ប៊ុន រា​នី ហ៊ុន សែន ផ្សារ​ដើមថ្កូវ បាន​អះអាង​ប្រាប់​សារព័ត៌មាន thmeythmey.com ថា គាត់​អាច​លក់​ដូង​អស់ពី ២០០ ទី ៣០០​ផ្លែ ក្នុង​មួយថ្ងៃ​។ គិត​ជា​ចំណូល​ដុល ពី​៤០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​។

 

​សូម​អញ្ជើញ​ទស្សនា​វីដេអូ «​ថ្មីៗ​៣​នាទី​» ពី​សារព័ត៌មាន thmeythmey.com ដូចខាងក្រោម​
 

ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com