អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
មាន​អា​កតា​បាយ​អូ លែង​បារម្ភ​រឿង​បន្លែ និង​ផ្លែឈើ​ដែលមាន​សារធាតុពុល និង​មេរោគ​ទៀតហើយ​
18, Sep 2018 , 12:06 pm        
រូបភាព
ដោយ:
​ផលិតផល​កសិកម្ម​មួយចំនួនធំ បាន​ប្រើប្រាស់​ថ្នាំ​គីមី​ដែលមាន​សារធាតុពុល ដើម្បី​ប្រឆាំងនឹង​សត្វល្អិត​ចង្រៃ​។ តែ​សារធាតុ​នោះ​ខ្លះ នឹងធ្វើ​ឲ្យ​ងាយ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ ការប្រើប្រាស់​ជីសរីរាង្គ​ ក៏អាច​បណ្តាល​ឲ្យ​មាន​មេរោគ​ដែល​អាច​បង្ក​ជំងឺ​ច្រើន​ដែរ​។​

 
​មេផ្ទះ​នីមួយៗ តែងតែ​គិតពី​បញ្ហា​សុខភាព​នៅក្នុង​ក្រុមគ្រួសារ ជាពិសេស​កូនៗ​ជាទី​ស្រឡាញ់ ដែល​ងាយ​ទទួលរង​សារធាតុពុល និង​មេរោគ​ពី​បន្លែ និង​ផ្លែឈើ​។ មេផ្ទះ​នីមួយៗ តែងតែ​គិតពី​វិធី ក្នុង​ការលាង​បន្លែ ផ្លែឈើ ដើម្បី​កាត់បន្ថយ​សារធាតុពុល​និង​មេរោគ​មុនពេល​បរិភោគ​។ 
 
​យើង​សង្កេតឃើញថា​បច្ចុប្បន្ន ស្ត្រី​មេផ្ទះ​មួយចំនួន បាន​ស្វែងយល់​ពី​ការលាង​បន្លែ និង​ផ្លែឈើ ក្នុង​ការដក​ជាតិពុល និង​កាត់បន្ថយ​បរិមាណ​មេរោគ ដោយ​គាត់​គ្រាន់តែ​ប្រើប្រាស់​ទឹក​លាង​បន្លែ ផ្លែឈើ ដែលមាន​ឈ្មោះថា អាក​តា​បាយ​អូ​។ ទឹក​អាក​តា​បាយ​អូ អាច​សម្អាត​ជាតិពុល និង​មេរោគ​ជាង​៩៩% ដោយ​លោកអ្នក​ដាក់​លាយ​ជាមួយ​ទឹក និង​ត្រាំ​រយៈ ១៥ - ៣០​នាទី រួចជាស្រេច​។​
 
​លោក ឡុង បូរ៉ា ប្រធាន​សមាគមន៍​ចុងភៅ​កម្ពុជា មានប្រសាសន៍ថា អតិថិជន​តែងមាន​ការបារម្ភ​ពី​បន្លែស្រស់ ដែល​អាចមាន​ជាតិពុល ឬ​មេរោគ​ខាងក្នុង​។ មេ​ចុងភៅ​មិន​ត្រឹមតែ​ធ្វើ​ម្លូ​ប​ឆ្ញា​ញ់​នោះទេ ត្រូវ​គិតពី​សុវត្ថិភាព​ម្លូ​ប​អាហារ​ជូន​ដល់​អតិថិជន ដែលជា​កត្តា​សំខាន់​។ លោក​បាន​បន្តទៀតថា ក្រុមហ៊ុន អាក​តា​បាយ​អូ បាន​ផលិត​ទឹក​លាង​បន្លែ និង​ផ្លែឈើ ដើម្បី​ជួយ​បង្កើន​ភាពងាយស្រួល​ដល់​មេ​ចុងភៅ​មួយចំនួនធំ ទៅលើ​សុវត្ថិភាព​ម្ហូ​ប​អាហារ និង​ផ្លែឈើស្រស់ ទូទាំងប្រទេស​កម្ពុជា​។​


 
​លោក​បណ្ឌិត អ៊ុយ ដា​វិ​ន អ្នកជំនាញ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ម្ហូបអាហារ និង​ជា​អគ្គនាយក Research and Innovation Center បាន​បង្កើត​ទឹក​លាង​បន្លែ និង​ផ្លែឈើ  សម្រាប់​លាងជម្រះ​សារធាតុពុល និង​មេរោគ ដែលមាន​ឈ្មោះថា អាក​តា​បាយ​អូ (Acta Bio) មានប្រសាសន៍ថា មុននឹង​យក​បន្លែ ឬ​ផ្លែឈើ​ដាក់ចូល​ក្នុង​មាត់​ម្តងៗ អ្នក​បរិភោគ​ពិចារណា​ហើយ ពិចារណា​ទៀតថា តើ​ពួកគេ​ត្រូវ​បរិភោគ​ឬទេ ព្រោះ​ពួកគេ​ព្រួយបារម្ភ​ពី​សារធាតុពុល និង​មេរោគ​នៅលើ​បន្លែ ផ្លែឈើ​។​
 
​គួររំលឹកថា អាក​តា​បាយ​អូ ត្រូវបាន​មេផ្ទះ មេ​ចុងភៅ ជាពិសេស​តាម​ភោជនីយដ្ឋាន​ធំៗ​មួយចំនួន​ទទួលស្គាល់ និង​ប្រើប្រាស់​ដើម្បី​សុវត្ថិភាព​ក្រុមគ្រួសារ និង​អតិថិជនសំខាន់ៗ​ជាច្រើន​ទៀត​។ 
 
​លោកអ្នក​អាច​ទិញ​ទឹក​លាង​បន្លែ អាក​តា​បាយ​អូ ACTA Bio បាន​ដែលមាន​លក់​នៅ​គ្រប់​ឱសថស្ថានមួយ​ចំនួន និង​តាម​ផ្សារ​ទំនើប​នានា​ទូទាំងប្រទេស​កម្ពុជា​។ ប្រសិន​លោកអ្នក​ស្រឡាញ់​សុខភាព និង​សុវត្ថិភាព​គ្រួសារ ឬ​អតិថិជន​អ្នក សូម​ប្រើប្រាស់​ទឹក​លាង​បន្លែ ACTA Bio ។  
 
​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទលេខ ​០៩២ ៥៣១ ០០០/ ០៨៦ ៧៦០ ១២៧ ឬ​តាម​គេហទំព័រ www.actabio.com  និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Acta Bio ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com