ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ដំឡើង​ឧ​ត្ត​ម​សេនីយ៍​បី​រូប ទៅជា​អគ្គ​ស្នងការរង​នគរបាលជាតិ
18, Sep 2018 , 12:22 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានចេញ​អនុក្រឹត្យ​ផ្ទេរតំណែង​ឧ​ត្ត​ម​សេនីយ៍​បី​រូប ពី​ថ្នាក់​ប្រធាន​នាយក​ដ្ឋា​ន និង​ពី​ថ្នាក់​ប្រធាន​សេនាធិការ ឲ្យ​ទៅជា​អគ្គ​ស្នងការរង​នគរបាលជាតិ​។


 
​បើតាម​អនុក្រឹត្យ ដែល​ចុះ​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ឧ​ត្ត​ម​សេនីយ៍​ទាំងបី​រូប ដែល​ត្រូវបាន​ផ្ទេរតំណែង​និង​ដំឡើង​ទៅជា​អគ្គស្នងការ​រងនគរបាល​ជាតិ គឺ​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌ ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ប្រធាន​សេនាធិការ  និង ឧ​ត្ត​ម​សេនីយ៍​ឯក តេន សួន ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​។
 
​បន្ថែម​អគ្គស្នងការ​រង​បី​រូបនេះ​ទៀត អគ្គស្នងការ​នគរ​​បាល​ជាតិ មាន​អគ្គ​ស្នងការរង​ដល់​ទៅ​២០​រូប​ហើយ​។ បច្ចុប្បន្ន លោក នេ​ត សាវឿន ជា​អគ្គស្នងការ​នគរបាល​ជាតិ​៕ 

Tag:
 ហ៊ុន សែន​
  នគរបាលជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com