ជាតិ
ក្រសួងហាមតារាស៊ិចស៊ី សេង សូណា ប្រឡូកសិល្បៈរហូតដល់ខែសីហា ឆ្នាំ២០១៩
× ភ្នំពេញ៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ទៅសមាគមទូរទស្សន៍កម្ពុជានិងអាជីវករសិល្បៈទាំងអស់ឲ្យផ្អាកយកតារាស្រី សេង សូណា ទៅសំដែងរហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ។
យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៨ កញ្ញា សេង សូណា ត្រូវបានក្រសួងវប្បធម៌ សម្រេចផ្អាកពីវិស័យសិល្បៈ ដោយសារសិល្បការិនីរូបនេះ តែងតែប្រើប្រាស់សម្លៀកបំពាក់ និងឥរិយាបថដែលធ្វើឲ្យប៉ះពាល់ទំនៀមទម្លាប់ ប្រពៃណីខ្មែរ តាមរយៈការថតខ្សែភាពយន្ត និងបណ្តាញព័ត៌មាន។
លោក ថៃ នរៈសត្យា ដែលជាអ្នកនាំពាក្យក្រសួងផងដែរនោះ បានបញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជាមាន ដល់វិស័យសិល្បៈ ទំនៀមទម្លាប់ ប្រពៃណីជាតិ និងការថ្នាំងថ្នាក់ពីមហាជន ហើយក៏ដើម្បីប្រសិទ្ធភាពក្នុងការអនុវត្តន៍ស្របតាមក្រមសីសធម៌នៃអ្នកសិល្បៈ។ ខ្ញុំសូមឲ្យប្រធានសមាគមទូរទស្សន៍កម្ពុជា និងអាជីវករសិល្បៈទាំងអស់ មេត្តាផ្តល់កិច្ចសហការហាមឃាត់ដល់ស្ថានីយទូរទស្សន៍ ដោយផ្អាកទទួលយក កញ្ញា សេង សូណា ចូលរួមសម្តែងសិល្បៈគ្រប់ទម្រង់ជាដាច់ខាត»៕
Tag:
សិល្បៈ
សេង សូណា
វប្បធម៌
ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com