កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ជំនួប Inter-Spurs ជា​គូ​បើកឆាក​ល្អ​ជាងគេ តែ Pochettino ទុក​កីឡាករ​សំខាន់​៥​រូប​
18, Sep 2018 , 5:08 pm        
រូបភាព
​ការប្រកួត​ពានរង្វាន់​កំពូល​អឺរ៉ុប UEFA Champions League រដូវ​កាល ២០១៨-២០១៩ បាន​ត្រឡប់​មកវិញហើយ​ក្នុងនោះ​គូ​បើកឆាក​ដំបូង​បំផុត​គឺ​ជំនួប​រវាង​ម្ចាស់ផ្ទះ Inter Milan ទល់នឹង Tottenham Hotspur និង Barcelona ជាមួយ PSV Eindhoven សម្រាប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B នៅ​ថ្ងៃទី​១៨ ខែកញ្ញា វេលា​ម៉ោង ១១:៥៥​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​ជំនួប​រវាង​ក្រុម​ខ្លាំង​ពី​អង់គ្លេស និង​អ៊ីតាលី​នេះ​ជា​គូ​បើកឆាក​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​។ បើទោះជា​ប៉ះ​ក្រុម​ល្អ​ក៏ដោយ ប៉ុន្តែ​លោក Mauricio Pochettino អ្នកចាត់ការ​ទូទៅ​ក្រុម​មាន់​ខ្នាយ​មាស បានសម្រេច​មិន​ប​ញ្ចូ​ន​កីឡាករ​សំខាន់ៗ​ដល់​ទៅ​៥​រូប​សម្រាប់​ការប្រកួត​ដំបូង​នេះឡើយ​។​
 
​អ្នក​ទាំង​៥​នោះ រួមមាន​ខ្សែការពារ Toby Alderweireld និង Kieran Trippier ដោយ​ឲ្យ​អ្នក​ទាំងពីរ​សម្រាក​ដើម្បី​បន្ថយ​ការនឿយហត់​។ ខ្សែបម្រើ Dele Alli និង Moussa Sissoko ដែលមាន​របួស​សរសៃ​ពួរ រួមទាំង​អ្នកចាំទី Hugo Lloris របួស​ភ្លៅ​។​
 
«​អ្នក​មិនអាច​យក​កីឡាករ​ទាំង ២៥​រូប ហើយ​អាច​លេង​ត្រឹមតែ ១១​នាក់​ប៉ុណ្ណោះ​នោះទេ​។ នោះ​ជា​មូលហេតុ និង​ជាការ​សម្រេចចិត្ត​បែប​ច្ចេកទេស ហើយ​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​ក៏​នៅលើ​ទីលាន​របស់​យើង​ដែរ​»​។ លោក Pochettino និយាយ​ដូច្នេះ​។​


 លោក Luciano Spalletti អ្នកចាត់ការ Inter Milan
 
​ចំណែក Inter Milan ក្រោម​ការដឹកនាំ​របស់​លោក Luciano Spalletti អាច​វិលត្រឡប់​ទៅកាន់​ការប្រកួត​ពាន​លំដាប់​ទី​១​អឺរ៉ុប​នេះ​វិញ​ក្រោយពី​អវត្តមាន​រយៈពេល ៦​ឆ្នាំ​។ Inter បាន​បរាជ័យ ១-០ ក្រោម​ស្នាដៃ Parma កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ក្នុង​ក្របខណ្ឌ Serie A​។ 
 
​ប៉ុន្តែ​ក្នុងជំនួប​នៅ​យប់​នេះ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រំពឹងថា​នឹងដាក់​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ខ្លួន Mauro Icardi ក្នុង​ជម្រើស​១១​នាក់​ដំបូង បន្ទាប់ពី​រូបគេ​អវត្តមាន​ឲ្យ​ក្រុម​តាំងពី​បើក​រដូវ​កាល​ថ្មី​មក​។​
 
​ដោយឡែក​គូរ​ផ្សេងទៀត​ដែល​ត្រូវ​តទល់​គ្នា​នៅវេលា​ម៉ោង ២:០០ រំលង​អា​ធ្រា​ត្រ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នេះដែរ មានដូចជា​៖
 
 ពូ​ល A
-​ ​Club Brugge Vs  Borussia Dortmund
-​ Monaco Vs Atletico Madrid
​ពូ​ល  C
-​ ​FK Crvena Zvezda Vs Napoli
-​ ​Liverpool Vs Paris Saint Germain
​ពូ​ល D
-​ ​Galatasaray Vs Lokomotiv Moscow
-​ ​Schalke 04 Vs Porto
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Tottenham Hotspur
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com