ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​កសិកម្ម ចេញ​វិធាន​៥​ចំណុច ដើម្បី​ទប់ស្កាត់​ជំងឺ​ម៉ូ​សា​អ៊ិ​កលើ​ដំឡូង​មី​
18, Sep 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​វិធានការ​៥​ចំណុច ដើម្បី​ស្កាត់​បញ្ហា​ជំងឺ​ម៉ូ​សា​អ៊ិ​ក លើ​ដំឡូង​មី​។ វិធានការ​នេះ ធ្វើឡើង​ក្នុងទិសដៅ​ការពារ​ជំងឺ​ម៉ូ​សា​អ៊ិ​កលើ​ដំណាំ​ដំឡូង​មី នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បាន​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ខ្សែសង្វាក់​ផលិតកម្ម និង​ឈានទៅ​ប៉ះពាល់​ដល់​សុខភាព​សេដ្ឋកិច្ចជាតិ នៃ​បណ្ដា​ប្រទេស​នីមួយៗ​ផង​។​



​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ផែនការ​គ្រប់គ្រង​ជំងឺ​ម៉ូ​សា​អ៊ិ​ក​ដំឡូង​មី​នៅ​អាស៊ីអាគ្នេយ៍ លោក វេ​ង សាខុន បាន​ជំរុញ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំង​ពិចារណា​ដាក់ចេញ​ផែនការ​រួមគ្នា ក្នុងការ​ស្រាវជ្រាវ​ផ្នែក​សត្វល្អិត​និង​ជំងឺ រួមទាំង​គុណភាព​ដី​។ ជាពិសេស​ការ​បង្កាត់​ពូជ ដែល​ទាមទារ​ឲ្យ​អ្នកជំនាញ​ទាំងអស់​រួមគ្នា ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ទាំង​ក្នុង​កម្រិត​តំបន់ និង​កម្រិត​ពិភពលោក​។​
 
​ជាមួយគ្នានេះ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ក៏បាន​លើកយក​វិធានការ​៥ ចំណុច សម្រាប់​យកទៅ​ពិចារណា ក្នុងការ​ទប់ស្កាត់​នូវ​ការ​រាតត្បាត​ជំងឺ​ម៉ូ​សា​អ៊ិ​ក​នេះ​។ វិធាន​ការដែល​លោក វេ​ង សាខុន ដាក់ចេញ​នេះ រួមមាន​៖​ទី​១ ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ស្វែងរក​ប្រភព​ជំងឺ និង​លក្ខណៈ​នៃ​ការ​រាល​ឆ្លង មុននឹង​ដាក់ចេញ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​។ ជាពិសេស​ចាត់វិធានកា​រ​បន្ទាន់ ដើម្បី​កាត់បន្ថយ​ឬ​ទប់ស្កាត់​ការផ្ទុះ​ជំងឺ ដែល​អាច​គំរាមកំហែង​ដល់​ផលិតកម្ម​ដំឡូង​មី​។ ទី​២ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ត្រូវបំពេញ​តួនាទី​ក្នុងការ​គ្រប់គ្រង​ត្រួតពិនិត្យ​ការនាំ​ចូល​ពូជ​ដំឡូង​មី​ពី​ប្រទេស​ដែលមាន​ផ្ទុះ​ជំងឺ ។ 
 
​ចំណុច​ទី​៣ បន្ត​ការខិតខំ​ប្រឹងប្រែង​រៀបចំ​ការផលិត​ពូជ​តាម​បណ្តា​ខេត្ត​ដោយ​ខ្លួនឯង ដើម្បី​ជៀសវាង​ការនាំ​ចូល​ពូជ​ពី​តំបន់​ដែលមាន​ផ្ទុះ​ជំងឺ​។ ទី​៤ បង្កើន​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ និង​ការចែករំលែក​ព័ត៌មាន​ដំណោះស្រាយ​រវាង​ប្រទេស​ក្នុង​តំបន់ និង​ទី​៥ បង្កើន​ការយល់ដឹង​អំពី​ជំងឺ និង​វិធានការ​ការពារ​ដល់​ប្រជាកសិករ ម្ចាស់​កសិដ្ឋាន និង​ក្រុមហ៊ុន​ផលិត​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ដោះស្រាយ​ពួកគេ​ក្នុងករណី​ផ្ទុះ​ជំងឺ​នេះ​ឡើង​។​
 
​ជំងឺ​ម៉ូ​សា​អ៊ិ​កលើ​ដំណាំ​ដំឡូង​មី នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ខ្សែសង្វាក់​ផលិតកម្ម​ទាំងមូល (​ការផលិត ការកែច្នៃ និង​ការនាំចេញ​) ហើយ​អាច​ឈានទៅ​ប៉ះពាល់​ដល់​សុខភាព​សេដ្ឋកិច្ចជាតិ​នៃ​បណ្តា​ប្រទេស​នីមួយ​ផងដែរ​។ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​ប្រទេស​ឥណ្ឌា​និង​ស្រីលង្កា និង​ជា​លើកដំបូង​នៅ​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​២០១៥​។ បន្ទាប់មក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ជំងឺ​នេះ​បាន​រីក​រាលដាល​នៅ​ប្រទេស​វៀតណាម​និង​កម្ពុជា ដែល​បាននិងកំពុង​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​លើ​ផលិតកម្ម​ដំឡូង​មី​ក្នុង​កម្រិត​មួយ​គួរឱ្យ​ព្រួយបារម្ភ​។​
 
​ដំណាំ​ដំឡូង​មី​គឺជា​ដំណាំ​អាទិភាព​មួយ​របស់​ប្រទេស​កម្ពុជា ដែល​បាន​បំពេញ​តួនាទី​ជា​ស្បៀង​របស់​កសិករ និង​ជា​វត្ថុធាតុដើម​បម្រើ​វិស័យ​កសិឧស្សាហកម្ម ហើយក៏​ជា​ដំណាំ​ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​អភិវឌ្ឍ​យ៉ាង​ខ្ជាប់ខ្ជួន​ផងដែរ​។ កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ចាត់ទុក​ដំណាំ​ដំឡូង​មី ជា​ដំណាំ​អាទិភាព​ទី​២ បន្ទាប់ពី​ដំណាំ​ស្រូវ ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជាង ០,៦១​លាន​ហិកតា និង​ទទួលបាន​ទិន្នផល​ជាង ១៣,៨​លាន​តោន​។ ដោយសារ​សក្តានុពល​នៃ​ផលិត​កម្មនេះ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី ទាំង​ជា​ទម្រង់​វត្ថុធាតុដើម និង​ផលិតផល​សម្រេច​ដ៏​សំខាន់​មួយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​ជាក់ស្តែង​កម្ពុជា បាន​នាំចេញ​ផលិតផល​ដំឡូង​មី​ជាង ៣,៨​លាន​តោន ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ។ ប្រាកដ​ណាស់​ថា ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផលិត​កម្មនេះ ត្រូវការ​ទាមទារ​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ វិទ្យាសាស្ត្រ​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​បង្កើន​ប្រសិទ្ធភាព​ស្តង់ដារ​ផលិត ដោយ​ត្រូវ​អនុវត្តតាម​គោលការណ៍​អនុវត្ត​ផលិត​ល្អ (Good Manufacturing Practices, GMP) ទាំង​ក្នុងពេល​បច្ចុប្បន្ន​និង​ពេលអនាគត​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​។​
 
​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​អង្គពិធី​ទាំងមូល​រួមគ្នា​ពិនិត្យ ពិចារណា​រួច​ដាក់ចេញ​ផែនការ​សកម្មភាព​រួម​គ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ផ្នែក​សត្វល្អិត​និង​ជំងឺ ដី​និង​គុណភាព​ដី ពូជ​និង​ការ​បង្កាត់​ពូជ​ដែល​ទាមទារ​ឲ្យ​សមាជិក​នៃ​អង្គសិក្ខាសាលា​រួមគ្នា​បរិច្ចាក​ជា​ចំណេះដឹង បទពិសោធន៍ និង​អនុសាសន៍​ល្អៗ​សម្រាប់​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ទាំង​ក្នុង​កម្រិត​តំបន់​និង​កម្រិត​ពិភពលោក​។ មានមតិ​ផ្តាំ​ផ្ញើជូន​អង្គសិក្ខាសាលា ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​សម្រាប់​គ្រប់​តួអង្គ​ពាក់ព័ន្ធ សមាជិក​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ និស្សិត និង​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​យកទៅ​ពិចារណា​ដើម្បី​ស្វែ​ករក​គន្លឹះ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​បំណង​ទប់ស្កាត់​នូវ​ការ​រាតត្បាត​ជំងឺ​នេះ ដែល​អនុសាសន៍​ទាំងនោះ​រួមមាន​៖
 
១-​រួមគ្នា​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​ស្វែងរក​ប្រភព​ជំងឺ លក្ខណៈ​នៃ​ការ​រាល​ឆ្លង និង​ដាក់ចេញ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​។ ចាត់វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​ឬ​ទប់ស្កាត់​ការផ្ទុះ​ជំងឺ ដែល​អាច​គំរាមកំហែង​ដល់​ផលិតកម្ម​ដំឡូង​មី​។
២-​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ត្រូវបំពេញ​តួនាទី​ក្នុងការ​គ្រប់គ្រង ត្រួតពិនិត្យ​ការនាំ​ចូល​ពូជ​ដំឡូង​មី​ពី​ប្រទេស​ដែលមាន​ផ្ទុះ​ជំងឺ ការ​ចរាចរ​ពូជ​ពី​តំបន់​មាន​ផ្ទុះ​ជំងឺ ទៅ​តំបន់​គ្មាន​ជំងឺ ពិសេស​នៅតាម​បណ្តោយ​ព្រំដែន​។​
៣-​បន្ត​ការខិតខំ​ប្រឹងប្រែង​រៀបចំ​ការផលិត​ពូជ​តាម​បណ្តាល​ខេត្ត​ដោយ​ខ្លួនឯង ដើម្បី​ជៀសវាង​ការនាំ​ចូល​ពូជ​ពី​តំបន់​ដែលមាន​ផ្ទុះ​ជំងឺ​។
៤-​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ស្រាវជ្រាវ ការចែករំលែក​ព័ត៌មាន និង​ដំណោះស្រាយ​រវាង​ប្រទេស​ក្នុង​តំបន់​។​
៥-​បង្កើន​ការយល់ដឹង​អំពី​ជំងឺ និង​វិធានការ​ការពារ​ដល់​ប្រជាកសិករ ម្ចាស់​កសិដ្ឋាន និង​ក្រុមហ៊ុន​ផលិត ឲ្យ​បាន​ទូលំទូលាយ និង​ស្នើសុំ​ការសហការ​ពី​ពួកគាត់​ក្នុងករណី​មាន​ផ្ទុះ​ជំងឺ​នេះ​ឡើង​។​
 
​គឺ​ពិតជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ខ្សែសង្វាក់​ផលិតកម្ម​ទាំងមូល (​ការផលិត ការកែច្នៃ និង​ការនាំចេញ​) ហើយ​អាច​ឈានទៅ​ប៉ះពាល់​ដល់​សុខភាព​សេដ្ឋកិច្ចជាតិ​នៃ​បណ្តា​ប្រទេស​នីមួយ​ផងដែរ​។​
 
​នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ ៩​កើត ខែភទ្របទ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ផែនការ​គ្រប់គ្រង​ជំងឺ​ម៉ូ​សា​អ៊ិ​ក​ដំឡូង​មី​នៅ​អាស៊ីអាគ្នេយ៍ ដែល​ត្រូវបាន​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូ​ពិ​ក និង​ភាពជា​ដៃគូ​ដំណាំ​ដំឡូង​មី​សកល​សម្រាប់​សតវត្ស​ទី​២១ ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​ថ្នាក់ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ដូចជា​អង្គការ DFAT, ACIAR, FAO, IFAD, JICA, EU, UNDP, IFC, និង GIZ​។​
 
​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ជូន​អង្គពិធី​ជ្រាបថា ដំណាំ​ដំឡូង​មី​គឺជា​ដំណាំ​អាទិភាព​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​បាននិងកំពុង​បំពេញ​តួនាទី​ជា​ស្បៀង​របស់​កសិករ ជា​វត្ថុធាតុដើម​បម្រើ​ឲ្យ​វិស័យ​កសិឧស្សាហកម្ម ហើយក៏​ជា​ដំណាំ​ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​យ៉ាង​ខ្ជាប់ខ្ជួន​ផងដែរ​។ ឆ្នាំ​២០១៧ កម្ពុជា​បានចាត់ទុក​ដំណាំ​ដំឡូង​មី​ជា​ដំណាំ​អាទិភាព​ទី​២ បន្ទាប់ពី​ដំណាំ​ស្រូវ ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជាង ០,៦១​លាន​ហ​ត និង​ទទួលបាន​ទិន្នផល​ជាង ១៣,៨​លាន​តោន​។ ដោយសារ​សក្តានុពល​នៃ​ផលិត​កម្មនេះ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​ទាំង​ជា​ទម្រង់​វត្ថុធាតុដើម​និង​ផលិតផល​សម្រេច​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ជាក់ស្តែង ផលិតផល​ដំឡូង​មី​ជាង ៣,៨​លាន​តោន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​។ ប្រាកដ​ណាស់​ថា ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផលិត​កម្មនេះ ត្រូវការ​ទាមទារ​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ វិទ្យាសាស្ត្រ​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ បង្កើន​ប្រសិទ្ធភាព​ស្តង់ដារ​ផលិត​ដោយ​ត្រូវ​អនុវត្តតាម​គោលការណ៍​ការអនុវត្ត​ផលិត​ល្អ (Good Manufacturing Practices, GMP) ទាំង​ក្នុងពេល​បច្ចុប្បន្ន​និង​ពេលអនាគត ហើយ​នេះ​គឺជា​គោលនយោបាយ​ថ្នាក់ជាតិ​ដែល​កំពុង​រៀបចំ​នឹងដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ 
 
​ការលេចឡើង​នូវ​ជំងឺ​ម៉ូ​សា​អ៊ិ​ក​ដ៏​គ្រោះ​ថ្នាក់លើ​ដំណាំ​ដំឡូង​មី​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ពិតជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ខ្សែសង្វាក់​ផលិតកម្ម​ទាំងមូល (​ការផលិត ការកែច្នៃ និង​ការនាំចេញ​) ហើយ​អាច​ឈានទៅ​ប៉ះពាល់​ដល់​សុខភាព​សេដ្ឋកិច្ចជាតិ​នៃ​បណ្តា​ប្រទេស​នីមួយ​ផងដែរ​។ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​ប្រទេស​ឥណ្ឌា​និង​ស្រីលង្កា និង​ជា​លើកដំបូង​នៅ​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​២០១៥​។ បន្ទាប់មក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ជំងឺ​នេះ​បាន​រីក​រាលដាល​នៅ​ប្រទេស​វៀតណាម​និង​កម្ពុជា​ដែល​បាននិងកំពុង​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​លើ​ផលិតកម្ម​ដំឡូង​មី​ក្នុង​កម្រិត​មួយ​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ ទាមទារ​ឲ្យ​មានការ​សិក្សា​និង​វាយតម្លៃ​អំពី​ស្ថានភាព​រាតត្បាត​ជំងឺ រួច​ដាក់ចេញ​ជា​វិធាន​ការការពារ ទប់ស្កាត់​ការ​រាល​ឆ្លង​ជំងឺ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។ ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​អង្គពិធី​ទាំងមូល​រួមគ្នា​ពិនិត្យ ពិចារណា​រួច​ដាក់ចេញ​ផែនការ​សកម្មភាព​រួម​គ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ផ្នែក​សត្វល្អិត​និង​ជំងឺ ដី​និង​គុណភាព​ដី ពូជ​និង​ការ​បង្កាត់​ពូជ​ដែល​ទាមទារ​ឲ្យ​សមាជិក​នៃ​អង្គសិក្ខាសាលា​រួមគ្នា​បរិច្ចាក​ជា​ចំណេះដឹង បទពិសោធន៍ និង​អនុសាសន៍​ល្អៗ​សម្រាប់​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ទាំង​ក្នុង​កម្រិត​តំបន់​និង​កម្រិត​ពិភពលោក​។ មានមតិ​ផ្តាំ​ផ្ញើជូន​អង្គសិក្ខាសាលា ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​សម្រាប់​គ្រប់​តួអង្គ​ពាក់ព័ន្ធ សមាជិក​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ និស្សិត និង​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​យកទៅ​ពិចារណា​ដើម្បី​ស្វែ​ករក​គន្លឹះ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​បំណង​ទប់ស្កាត់​នូវ​ការ​រាតត្បាត​ជំងឺ​នេះ ដែល​អនុសាសន៍​ទាំងនោះ​រួមមាន​៖
 
១-​រួមគ្នា​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​ស្វែងរក​ប្រភព​ជំងឺ លក្ខណៈ​នៃ​ការ​រាល​ឆ្លង និង​ដាក់ចេញ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​។ ចាត់វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​ឬ​ទប់ស្កាត់​ការផ្ទុះ​ជំងឺ ដែល​អាច​គំរាមកំហែង​ដល់​ផលិតកម្ម​ដំឡូង​មី​។
២-​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ត្រូវបំពេញ​តួនាទី​ក្នុងការ​គ្រប់គ្រង ត្រួតពិនិត្យ​ការនាំ​ចូល​ពូជ​ដំឡូង​មី​ពី​ប្រទេស​ដែលមាន​ផ្ទុះ​ជំងឺ ការ​ចរាចរ​ពូជ​ពី​តំបន់​មាន​ផ្ទុះ​ជំងឺ ទៅ​តំបន់​គ្មាន​ជំងឺ ពិសេស​នៅតាម​បណ្តោយ​ព្រំដែន​។​
៣-​បន្ត​ការខិតខំ​ប្រឹងប្រែង​រៀបចំ​ការផលិត​ពូជ​តាម​បណ្តាល​ខេត្ត​ដោយ​ខ្លួនឯង ដើម្បី​ជៀសវាង​ការនាំ​ចូល​ពូជ​ពី​តំបន់​ដែលមាន​ផ្ទុះ​ជំងឺ​។
៤-​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ស្រាវជ្រាវ ការចែករំលែក​ព័ត៌មាន និង​ដំណោះស្រាយ​រវាង​ប្រទេស​ក្នុង​តំបន់​។​
៥-​បង្កើន​ការយល់ដឹង​អំពី​ជំងឺ និង​វិធានការ​ការពារ​ដល់​ប្រជាកសិករ ម្ចាស់​កសិដ្ឋាន និង​ក្រុមហ៊ុន​ផលិត ឲ្យ​បាន​ទូលំទូលាយ និង​ស្នើសុំ​ការសហការ​ពី​ពួកគាត់​ក្នុងករណី​មាន​ផ្ទុះ​ជំងឺ​នេះ​ឡើង​។​

Tag:
 វេ​ង សាខុន​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com