ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា ប្រកាស​សុពលភាព​ជូន​តំណាងរាស្ត្រ​ថ្មី​៣៨​នាក់ នៅ​ព្រឹក​នេះ​
19, Sep 2018 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋសភា បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ដើម្បី​ប្រកាស​សុពលភាព​ជូន​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​ចំនួន​៣៨​នាក់​។ បេក្ខជន​តំណាងរាស្ត្រ​ថ្មី​ទាំងនោះ គឺ​ជំនួស​តំណាងរាស្ត្រ ដែល​សុំលាលែង​ពី​តំណែង​។

 

 
​កាលពី​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​លិខិត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​ទទួលស្គាល់​បេក្ខជន​តំណាង​ថ្មី​ទាំង​៣៨​នាក់ ដែល​ត្រូវ​ជំនួស​អ្នក​លាលែង​។​
 
​សូមបញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​នីតិកាល​ទី​៦​នេះ អាសនៈ​ទាំង​១២៥​ក្នុង​រដ្ឋសភា បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​។ នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​រដ្ឋសភា សម្រាប់​នីតិកាល​ថ្មី សម្តេច ហ៊ុន សែន បាន​ប្រាប់​ឲ្យ​តំណាងរាស្ត្រ ដែល​ត្រូវ​កាន់តំណែង​ផ្សេងៗ​ក្នុង​ជូរ​រដ្ឋាភិបាល ដោយ​រាប់​ចាប់តាំងពី​ទេសរដ្ឋមន្ត្រី ចុះក្រោម ត្រូវ​លាលែង​ពី​តំណែង​ជា​តំណាងរាស្ត្រ ដើម្បី​ទុក​តំណែង​នេះ ឲ្យ​អ្នកដទៃ​វិញ​៕  
 
 

Tag:
 រដ្ឋសភា​
  តំណាងរាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com