ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ សម្ពោធ​ឲ្យ​ប្រើ​សាកល្បង​កម្មវិធី App ផ្ដល់​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​
18, Sep 2018 , 8:15 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា
រូបភាពពីហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា
ដោយ:
ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន​Visa បាន​សហការគ្នា​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាម​ទូរ​សព្ទ​ចល័ត​។ កិច្ចសហការ​នេះ​ត្រូវបាន​ចុះ​អនុស្សារណ​:​យោគយល់​គ្នា (MOU) នៅ​ថ្ងៃទី​១៨​ខែកញ្ញា​។​



ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ផ្ដួចផ្ដើម​កម្មវិធី​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៥ ដោយបាន​បង្កើត​យុទ្ធនា​ការ​មួយ​ហៅថា​«​តោះ​! និយាយ​ពី​លុយ​»​។ ហើយ​ឥឡូវនេះ  NBC បាន​ឈានដល់​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​កម្មវិធី​លើ​ទូរ​សព្ទ​ដៃ ដែល​ផ្ទុក​ចំណេះដឹង​ហិរញ្ញវត្ថុ​ជាច្រើន​។​

កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​តាម​ទូរ​សព្ទ​ចល័ត​នេះ​មាន​ឈ្មោះថា NBC-Edu ដែល​គេ​អាច​ទាញ​យកបាន​តាមរយៈ Google Play និង App Store ។ 

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ មានប្រសាសន៍ថា កម្មវិធី​ផ្ដល់​ចំណេះដឹង​ហិរញ្ញវត្ថុ​តាម App នេះ នឹង​ក្លាយជា​ឧបករណ៍​ថ្មី​មួយទៀត​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​អំពី​វិស័យនេះ​ដល់​ប្រជាពលរដ្ឋ​។ លោកស្រី​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​រំពឹងថា កម្មវិធី​នេះ​នឹង​ក្លាយជា​ប្រភព​មួយ​ដ៏​សំខាន់ នៅពេល​ពលរដ្ឋ​គិតដល់​ការស្វែងយល់​ចំណេះដឹង​ហិរញ្ញវត្ថុ ខណៈដែល​ប្រជាជន​ប្រមាណ​៧​លាន​នាក់​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​យ៉ាងសកម្ម​នៅ​កម្ពុជា​»​។​
​ក្រៅពី​កម្មវិធី​ទូរ​សព្ទ ក្រុមហ៊ុន​វី​សា​ក៏​បន្ត​ចែកចាយ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ចំនួន ៨០០០​ក្បាល​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com