ជាតិ
រដ្ឋមន្ត្រីអប់រំ កំពុងប្រជុំដោះស្រាយបញ្ហានៃវិទ្យាល័យព្រះស៊ីសុវត្ថិ
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ កញ្ញានេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានដឹកនាំកិច្ចប្រជុំជាមួយលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីរកដំណោះស្រាយជុំវិញបញ្ហាតវ៉ាឲ្យដកសាលាជំនាន់ថ្មី ចេញពីវិទ្យាល័យមួយនេះ។ កិច្ចប្រជុំបិទទ្វារនេះ ធ្វើឡើងនៅក្នុងអគារវិទ្យាល័យព្រះស៊ីសុវត្ថិ។
រយៈពេល២ថ្ងៃកន្លងមកនេះ មានគ្រូបង្រៀន និងសិស្សមួយចំនួន បាននាំគ្នាតវ៉ាស្នើឲ្យក្រសួងរក្សានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ លោក មូល ស៊ុយហេង ជានាយកវិទ្យាល័យនេះដដែល។ ហើយមួយករណីទៀត គឺពួកគាត់ទាមទារឲ្យក្រសួងអប់រំ ដកសាលាជំនាន់ថ្មីចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ។
Tag:
ហង់ ជួន ណារ៉ុន
អប់រំ
សាលាជំនាន់ថ្មី
ព្រះស៊ីសុវត្ថិ
© រក្សាសិទ្ធិដោយ thmeythmey.com