ជាតិ
លោក កែវ អូ​ម៉ាលី​ស្ស កាន់តំណែង​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ លោក ងិន ឆាយ ឡើងជា​អគ្គនាយក​កសិកម្ម​
20, Sep 2018 , 9:39 pm        
រូបភាព
លោកកែវ អូម៉ាលីស្ស និងលោក ងិន ឆាយ ទទួលលិខិតតែងតាំងពី​រដ្ឋមន្ត្រី
លោកកែវ អូម៉ាលីស្ស និងលោក ងិន ឆាយ ទទួលលិខិតតែងតាំងពី​រដ្ឋមន្ត្រី
​ភ្នំពេញ​៖ លោក​កែវ អូ​ម៉ាលី​ស្ស ឡើងកាន់តំណែង​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ រីឯ​លោក ងិន ឆាយ កាន់តំណែង​ជា​អគ្គនាយក​កសិកម្ម ក្នុង​ពិធី​ផ្លូវការ​មួយ​ដែល​រៀបចំ​នៅ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ ក្រោម​វត្តមាន​លោក​រដ្ឋមន្ត្រី វេ​ង សាខុន នា​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា​។​

 
​លោក កែវ អូ​ម៉ាលី​ស្ស ត្រូវបានតែងតាំង​ជា​ប្រតិភូ​រដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ ជំនួស​លោក អ៊ុង សំអាត ដែល​បានទទួល​ភារកិច្ច​ថ្មី​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ។​
 
​ជាមួយគ្នានេះ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក៏បាន​តែងតាំង លោក ងិន ឆាយ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ ជំនួស​លោក ហ៊ាន វណ្ណ​ហន ដែល​បានទទួល​ភារកិច្ច​ថ្មី​៕
 

Tag:
 ងិន ឆាយ​
  កែវ អូ​ម៉ាលី​ស្ស​
  កសិកម្ម​
  រដ្ឋបាល​ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com