កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Aubameyang រកបាន​២​គ្រាប់​ជួយ Arsenal ឈ្នះ Vorskla ៤-២
21, Sep 2018 , 10:57 am        
រូបភាព
​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ដើម្បី​ជួយ Arsenal ក្រុម​ពី​អ៊ុយ​ក្រែ​ន Vorskla Poltava ក្នុង​លទ្ធផល ៤-២ ពានរង្វាន់ UEFA Europa League នៅ​រាត្រី​ថ្ងៃទី​២០ ខែកញ្ញា ខណៈ Chelsea បាន​យកជ័យ​ជម្នះ ១-០ លើ​ក្រុម PAOK របស់​ក្រិ​ក​។​


 
Aubameyang ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គា​បុ​ង​អា​ចរក​គ្រាប់​បាល់​នាំមុខ​ឲ្យ Arsenal នៅ​នាទី​៣២​ដោយ​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី Alex Iwobi​។ ចូលដល់​តង់​ទី​២​នាទី​៤៨ ខ្សែប្រយុទ្ធ Danny Welbeck បាន​បន្ថែម​១​គ្រាប់​ទៀត មុន Aubameyang សម្រេច​គ្រាប់​ទី​២​របស់គេ​នៅ​៨​នាទី​បន្ទាប់​។ Mesut Oezil ដែល​ប្តូរ​ចូល​នៅ​នាទី​៥៧ អាច​រកបាន​១​គ្រាប់​ដែរ​នៅ​នាទី​៧៤ មុនពេល Vorskla តាម​បាន​២​គ្រាប់​វិញ​ដោយ​កីឡាករ Volodimir Chesnakov នៅ​នាទី​៧៧ និង Vyacheslav Sharpar នៅ​ចុង​ម៉ោង​។ ចប់​ការប្រកួត Arsenal ឈ្នះ Vorskla ៤-២ ទទួលបាន​៣​ពិន្ទុ ឈរ​នៅ​កំពូល​តារាង​ពូ​ល E​។​
 
​ក្នុង​ពូ​ល​នេះដែរ Sporting CP បាន​យកឈ្នះ Qarabag FK ក្នុង​លទ្ធផល ២-០ សម្រាប់​ជំនួប​ដំបូង​ដូចគ្នា​។​
 
​ចំណែក Chelsea ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី​ក្រិ​ក​បានទទួល​ជ័យជម្នះ​លើក​ក្រុម​ម្ចាស់ផ្ទះ PAOK Thessaloniki FC ១-០ នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល L ដែល​ធ្វើបាន​ដោយ​ខ្សែបម្រើ Willian តាំ​ពី​នាទី​ទី​៧​។ ១​គ្រាប់​របស់​សញ្ជាតិ​ប្រេ​ស៊ី​ល​នេះ​បាន​ជួយ​ក្រុម​របស់លោក Maurizio Sarri ទទួលបាន​៣​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន ខណៈ BATE Borisov ដែល​ស្ថិតក្នុង​ពូ​ល L ជាមួយគ្នា​បាន​យកឈ្នះ Vidi FC ២-០ ឈរ​នៅ​កំពូល​តារាង​។​
 


​លទ្ធផល​ទាំងអស់​៖
 
​ពូ​ល A
 
-Ludogorets (​ប៊ុលហ្គារី​) ២ (Keseru ៨, Marcelinho ៣១) Bayer Leverkusen (​អាល្លឺម៉ង់​) ៣ (Havertz ៣៨, ៦៩, Kiese Thelin ៦៣)
-AEK Larnaca (​ស៊ី​ប​) ០ FC Zurich (​ស្វី​ស​) ១ (Kololli ៦១-pen)
 
​ពូ​ល B
 
-Celtic (​ស្កុ​តឡែ​ន​) ១ (Griffiths ៨៧) Rosenborg (​ន័​រវេ​ស​) ០
-RB Leipzig (​អាល្លឺម៉ង់​) ២ (Laimer ៧០, Poulsen ៨២) RB Salzburg (​អូទ្រីស​) ៣ (Dabour ២០, Haidara ២២, Gulbrandsen ៨៩)
 
​ពូ​ល C
 
-Slavia Prague (​ឆេ​ក​) ១ (Zmrhal ៣៥) Bordeaux (​បារាំង​) ០
-FC Copenhagen (​ដា​ណឺ​ម៉ាក​) ១ (Sotiriou ៦៣) Zenit Saint Petersburg (​រុស្ស៊ី​) ១ (Mak ៤៤)
 
​ពូ​ល D
 
-Dinamo Zagreb (​ក្រូ​អាស៊ី​) ៤ (Sunjic ១៦, Hajrovic ២៧, ៥៧, Olmo ៦០) Fenerbahce (​តួ​ក​គី​) ១ (Neustadter ៤៧)
-Spartak Trnava (​ស្លូ​វ៉ា​គី​) ១ (Oravec ៧៩) Anderlecht (​បែលហ្ស៊ិក​) ០
 
​ពូ​ល E
 
-Arsenal (​អង់គ្លេស​) ៤ (Aubameyang ៣២, ៥៦, Welbeck ៤៨, Ozil ៧៤) Vorskla Poltava (​អ៊ុយ​ក្រែ​ន​) ២ (Chesnakov ៧៧, Sharpar ៩០+៤)
-Sporting (​ព័រ​ទុយ​ហ្គា​ល់​) ២ (Rafinha ៥៤, Cabral ៨៨) Qarabag (​អា​ស៊ែ​បៃ​ហ្ស​ង់​) ០
 
​ពូ​ល F
 
-Olympiakos (​ក្រិ​ក​) ០ Betis (​អេ​ស្ប៉ា​ញ​) ០
-Dudelange (​លុច​សំបួរ​) ០ AC Milan (​អ៊ីតាលី​) ១ (Higuain ៥៩)
 
​ពូ​ល G
 
-Rapid Vienna (​អូទ្រីស​) ២ (Timofeev ៥០-og, Murg ៦៨) Spartak Moscow (​រុស្ស៊ី​) ០
-Villarreal (​អេ​ស្ប៉ា​ញ​) ២ (Bacca ១, Gerard ៦៩) Rangers (​ស្កុ​តឡែ​ន​) ២ (Arfield ៦៧, Lafferty ៧៦)
 
​ពូ​ល H
 
-Lazio (​អ៊ីតាលី​) ២ (Luis Alberto ១៤, Immobile ៨៤-pen) Apollon Limassol (​ស៊ី​ប​) ១ (Zelaya ៨៧)
-Marseille (​បារាំង​) ១ (Ocampos ៣) Eintracht Frankfurt (​អាល្លឺម៉ង់​) ២ (Torro ៥២, Jovic ៨៩)
 
​ពូ​ល I
 
-Genk (​បែលហ្ស៊ិក​) ២ (Trossard ៣៧, Samatta ៧១) Malmo (​ស៊ុយអែត​) ០
-Besiktas (​តួ​ក​គី​) ៣ (Babel ៥១, Santiago Roco ៦៩, Lens ៨២) Sarpsborg (​ន័​រវេ​ស​) ១ (Zachariassen ៩០+៤)
 
​ពូ​ល J
 
-Akhisar (​តួ​ក​គី​) ០ Krasnodar (​រុស្ស៊ី​) ១ (Claesson ២៦)
-Sevilla (​អេ​ស្ប៉ា​ញ​) ៥ (Banega ៨, ៧៤-pen, Vazquez ៤១, Ben Yedder ៤៩, ៧០) Standard Liege (​បែលហ្ស៊ិក​) ១ (Djenepo ៣៩)
 
​ពូ​ល K
 
-Dynamo Kiev (​អ៊ុយ​ក្រែ​ន​) ២ (Tsyhankov ១១, Garmash ៤៥+២) Astana (KAZ) ២ (Anicic ២១, Murtazayev ៩០+៥)
-Rennes (​បារាំង​) ២ (Sarr ៣១, Ben Arfa ៩០+១-pen) Jablonec (​ឆេ​ក​) ១ (Travnik ៥៤)
 
​ពូ​ល L
 
-Vidi (​ហុង​គ្រី​) ០ BATE (​បេឡា​រុស​) ២ (Tuominen ២៧, Filipenko ៨៥)
-PAOK (​ក្រិ​ក​) ០ Chelsea (​អង់គ្លេស​) ១ (Willian ៧)៕
 

Tag:
 បាល់ទាត់​
  Pierre-Emerick Aubameyang
  UEFA Europa League
  Arsenal
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com