ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណោះស្រាយ​ពិសេស​សម្រាប់​អ្នក​ឯកោ​ឲ្យ​សប្បាយចិត្ត​ឡើងវិញ​!
13, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ដែលមាន​អារម្មណ៍​ថា​ឯកោ ច្រើន​តែមាន​ភាព​ពិបាក​លើ​ការធ្វើ​អារម្មណ៍ ជាពិសេស​អារម្មណ៍​ចូលចិត្ត​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ពី​ឯង និង​គ្មានអ្វីៗ​ទាំងអស់​ក្នុង​ខ្លួន​។



បើសិនជា​អារម្មណ៍​ទាំងនេះ​កើតឡើង​លើ​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្រឡាញ់ យក​ល្អ​គួរតែ​ធ្វើ​ទៅតាម​ដំបូន្មាន​ដូចខាងក្រោម​នេះ​៖
 
​ប្រាប់​ឲ្យ​គេ​ដឹង និង​យល់ស្រប​ថា អ្នកមាន​អារម្មណ៍​ឯកា​មែន​។ ចូរ​សរសេរ គូររូប ឬ​ចាក់​បទ​ចម្រៀង​ដើម្បី​បញ្ជាក់​អំពី​អារម្មណ៍​របស់​អ្នក​ ចូរ​ធ្វើជា​គម្រូ​ដ៏​សកម្ម​ម្នាក់​សម្រាប់​មនុស្ស​ជុំវិញខ្លួន​ខណៈពេលដែល​វា​អាចជា មិត្តភក្តិ គ្រួសារ ឬ​អ្នកធ្វើការ​ជាមួយគ្នា​។ បើសិនជា​អ្នក​កំពុងតែ​ពិបាក​លើ​ការដោះស្រាយ​នឹង​ការបាត់បង់​អ្វីមួយ ចូរ​និយាយ​អំពី​ទុក្ខសោក​របស់​អ្នក​ឲ្យ​គេ​ដឹងផង​។​
 
​ចូរ​ចូលរួម​ក្នុង​ក្រុម​សកម្មភាព​ណាមួយ​ដែល​ជាប់ទាក់ទង​នឹង​បញ្ហា​របស់​អ្នក ជាពិសេស​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ដូចគ្នា​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com