កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់វិនិយោគិនអចលនទ្រព្យអន្តរជាតិ ពីទូទាំងតំបន់អាស៊ាន ប្រទេសចិន និងពិភពលោក។ បើធៀបនឹងប្រទេសជិតខាងនៅក្នុងតំបន់ ប្រទេសកម្ពុជា បានផ្តល់ជូននូវកម្មសិទ្ធិស្របច្បាប់សម្រាប់ជនបរទេស និងមានកំណើននៃការវិនិយោគយ៉ាងខ្លាំងក្លា។
ខណៈពេលដែលអ្នករស់នៅក្នុងប្រទេសកម្ពុជា បានដឹងយ៉ាងច្បាស់ពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលបានកើតឡើង ទាក់ទងទៅនឹងវិស័យអចលនទ្រព្យ វិស័យសំណង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងធំៗ ដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប វិនិយោគិនអន្តរជាតិជាច្រើនវិញ មានការយល់ដឹងតិចតួច ពីគុណភាពនៃអចលនទ្រព្យ ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងសក្តានុពល នៃការវិនិយោគ សម្រាប់អ្នកដែលទិញអចលនទ្រព្យនៅទីនេះ។
ព្រឹត្តិការណ៍ដ៏ធំបំផុតមួយនេះ បានវិលត្រលប់មកវិញសារជាថ្មី។ ការតាំងពិព័រណ៍រយៈពេល២ថ្ងៃ ដែលមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជិត៣០ចូលរួមដាក់បង្ហាញ។ «ការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា» គឺបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន Ezecom និងសហការឧបត្ថម្ភដោយក្រុមហ៊ុន PropEase, Bayon Airlines, CDF Belt Road Capital management, DFDL និងសណ្ឋាគារ Lumiere Hotel ។
នៅសល់រយៈពេលតែមួយខែទៀតប៉ុណ្ណោះ សាធារណជន នឹងអាចចូលរួមព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះម្តងទៀតហើយ។
គម្រោងធំៗមួយចំនួនដែលនឹងចូលរួមតាំងបង្ហាញរួមមានក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway ក្រុមហ៊ុន Aristo Developers គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property Services ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS South East Asia Property Services ក្រុមហ៊ុន Seara Sports Engineering and Recreation Asia Cambodia ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast ក្រុមហ៊ុន Naki Group ក្រុមហ៊ុន Naki Realty ក្រុមហ៊ុន AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower គម្រោង The Spring Villa ក្រុមហ៊ុន PropEase គម្រោង Angkor Grace ក្រុមហ៊ុន Yuetai ក្រុមហ៊ុន App Tnaot News គម្រោង Skyland Condo គម្រោង VHouse ក្រុមហ៊ុន Prime One Real Estate (Cambodia) Co., Ltd, ក្រុមហ៊ុន Maison Poly , ក្រុមហ៊ុន Tasaki ក្រុមហ៊ុន Century 21 Fuji Realty ក្រុមហ៊ុន Sabay Osja ក្រុមហ៊ុន RS Residence គម្រោងខុនដូ88Suit ក៏មានការចូលរួមពីសំណាក់វិស័យហិរញ្ញវត្ថុផងដែរដែលរួមមាន ធនាគារភ្នំពេញពាណិជ្ជ ធនាគារ ANZ ធនាគារ RHB។
មនុស្សរាប់ពាន់នាក់ រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះរួមមានអ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ អ្នកទិញក្នុងស្រុក ស្ថាបត្យករ អ្នកម៉ៅការសំណង់ អ្នកសាងសង់ អ្នករចនាគម្រោង មេធាវី ភ្នាក់ងារអចលនទ្រព្យ នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំកំពូលៗ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ និងក្រុមហ៊ុនដែលពាក់ព័ន្ធជាច្រើន។
ទីកន្លែង និងកាលវិភាគ
នឹងប្រព្រឹត្តទៅ នៅសណ្ឋាគារណាហ្គាវើល សាលធំជាន់ទី២ ក្នុងរាជធានីភ្នំពេញ។
កម្មវិធីធ្វើនៅពេលណា?
កុំភ្លេចចំណាំទុកកាលបរិច្ឆេទ នៅលើប្រក្រតិទិនរបស់អ្នក! ពិព័រណ៍អចលនទ្រព្យនៅកម្ពុជា នឹងប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ទី១៩ និងទី២០ ខែតុលា ឆ្នាំ២០១៨ នៅសាលធំជាន់ទី២ នៃសណ្ឋាគារណាហ្គាវើល១ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ នឹងដំណើរការចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៦ល្ងាច នៅថ្ងៃសុក្រ និងថែ្ងសៅរ៍។ សាធារណជន អាចចូលរួមដោយសេរី និងឥតគិតថ្លៃ។
ការផ្តល់ជូនពិសេស៖
● គ្រប់គ្នាដែលចូលរួមក្នុងពិព័រណ៍ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ពីក្រុមហ៊ុនCDF។
● វិនិយោគិនអន្តរជាតិ ដែលទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍ នឹងទទួលបានថ្លៃសំបុត្រយន្តហោះវិញ(ការផ្តល់ជូននេះ មានតាមគម្រោងប៉ុណ្ណោះ)។
សូមចុះឈ្មោះនៅទីនេះ ដោយឥតគិតថ្លៃ និងមើលព័ត៌មានលម្អិត អំពីរបៀបវារៈកម្មវិធី៖
(អត្ថបទពាណិជ្ជកម្ម)