ពីនេះ ពីនោះ
ជា​ញឹកញាប់​ពលរដ្ឋ ប្រើពាក្យ «​កន្ថោរ​» មិនត្រូវ​ឡើយ​
23, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​មួយចំនួន​ចូលចិត្ត​ប្រើពាក្យ​ដែល​ខុសពី​ការសរសេរ ពោល​ពាក្យ «​កន្ថោរ​» ដោយ​អាន និង​សរសេរ​ជា «​កា​ថោ​» ឬ​«​ក​ថោ​» ទៅវិញ​។ សូមបញ្ជាក់​តាម​ការបកស្រាយ​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត គេ​គួរតែ​ប្រើពាក្យ «​កន្ថោរ​» ដែលមាន​នៅក្នុង​វចនានុក្រម​ខ្មែរ មានន័យថា ប្រដាប់​សម្រាប់​ស្តោះ​ទឹកមាត់​។



​មាន​ពាក្យ​ផ្សេងទៀត​ដែល​សាធារណជន ប្រើពាក្យ​ដែល​ខុសពី​ការសរសេរ នោះ​មានដូចជា ផ្លែ​អង្កាំ​, ខ្នោ​, នំ​កា​ឆាយ ឬ​កណ្តោល ទៅវិញ​។ តាម​ការពិត​គេ​គួរតែ​ប្រើ​ជា ផ្លែ​រកាំ​, ខ្នុរ​,​នំគូឆាយ​, កណ្តុរ ទើប​ត្រឹមត្រូវ​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com