ពីនេះ ពីនោះ
«​ចោងហោង​» និង​«​ច្រហោង​» មិន​មានន័យ​ដូចគ្នា​ទេ​
24, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​អំពី​ពាក្យ «​ចោងហោង និង​ច្រហោង​» មិន​មានន័យ​ដូចគ្នា​ទេ សូម្បី​ការប្រើប្រាស់​ក៏​មិន​ផ្សេងគ្នា​ដែរ​។ ក្នុង​ភាសា​និយាយ​ស្មេរ​ភាគច្រើន​នៅ​ប្រើពាក្យ​ទាំងពីរ​នេះ​ដោយ​បូកឡូក​គ្នា​នៅឡើយ​ទេ​។



​វចនានុក្រម​ខ្មែរ​របស់​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ចោងហោង​» ក្នុងន័យ​ថា ព្រហើន ដែល​ច្រឡោត​ខាម ច្រឡើសបើស កោងកាច ឈ្លានពាន ឥតមាន​សេចក្តី​គោរព​។ មនុស្ស​ចោងហោង មនុស្ស​ព្រហើន​។​ល​។​
 
​ចំណែក​ពាក្យ «​ច្រហោង​» សំដៅ​ដោយ​ការ​អង្គុយ​ដាក់​បាតជើង​ទាំងពីរ​ជាប់​នឹង​ផ្ទៃ​បញ្ឈរជង្គង់ គូទ​ផុតពី​ផ្ទៃ​។ អង្គុយច្រហោង​៕   
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com