អត្ថបទពាណិជ្ជកម្ម
សហគ្រិន​ឆ្នើម និង​ជោគជ័យ​ទាំង ២០​រូប ឡើង​ទទួល​ពានរង្វាន់ ក្នុង​កម្មវិធី Cambodia Successful Brand Awards (CSBA) ២០១៨-២០១៩
22, Sep 2018 , 4:34 pm        
រូបភាព
ដោយ:
​ថ្ងៃទី​២១ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុន Brands Alliance International (Cambodia) Co., Ltd បាន​ប្រារព្ធ​កម្មវិធី «Cambodia Successful Brand Awards (CSBA) 2018-2019» ក្នុង​បំណង​ទទួលស្គាល់ និង​ប្រគល់​នូវ​ពានរង្វាន់​ទៅដល់​សហគ្រិន ២០ រូប នា​សណ្ឋាគារ Sofitel Phnom Penh Phokeethra​។ កម្មវិធី​ដ៏​វិសេសវិសាល​មួយ​នេះ​ដែល​ប្រ​ព្រិ​ត្តិ​ធ្វើឡើង​ក្រោម​អធិប​ភាព លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ក៏ដូចជា​ភ្ញៀវកិត្តិយស​ជាច្រើន​ផ្សេងទៀត​។​
 
​តាមរយៈ​ការបង្កើតពាន ដែលមាន​កិត្យានុភាព​នេះ ក្រុមហ៊ុន  Brands Alliance បាន​បង្កើត​បណ្ដាញ​ទំនាក់ទំនង​យ៉ាង​ល្អ ដល់​ក្រុមហ៊ុន​នានា  និង​នាំនូវ​ការចាប់អារម្មណ៍​បន្ថែម និង​វិនិយោគ​បន្ថែម​ដោយផ្ទាល់​ពី​បរទេស និង​ក្នុងប្រទេស​ផងដែរ​។ ម្យ៉ាងវិញទៀត​ពានរង្វាន់​នេះ ក៏​ផ្ដល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ការទទួលស្គាល់ ការគាំទ្រ និង​ការកើនឡើង​នៃ​អតិថិជន​ក្នុង​ទីផ្សារ​ជាដើម​។ បើតាម​ប្រសាសន៍​របស់លោក Ryan Ong អគ្គនាយក​ក្រុមហ៊ុន Brands Alliance International បាន​ឲ្យ​ដឹងថា​៖ « ពានរង្វាន់​ម៉ាក​ជោគជ័យ​របស់​កម្ពុ​ជា​មិន​ត្រឹមតែ ជម្រុញ​សហគមន៍​ជំនួញ​អោយមាន​ភាពរឹងមាំ​យូរអង្វែង​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជួយ​ផ្សព្វផ្សាយ​ពី ភាពជោគជ័យ​ពី​ភាព​ជោគ​ជួយ​របស់​ក្រុមហ៊ុន​ទាំងនេះ និង​ប្រាប់​ពី​រឿងរ៉ាវ​របស់​ពួកគេ ទៅដល់​ពិភពលោក ទាំងមូល​ផងដែរ​។​» លោក​បន្ថែមទៀតថា​៖ «​ជាមួយនឹង​ការទទួលបាន​ស្គាល់​នេះ យើង​សង្ឃឹមថា​ពួកគេ នឹង​ឃើញ ការកើត​សរសើរ នៅក្នុង​ប្រទេស និង​តំបន់​ដែល​ពួកគេ​សម​នឹង​ទទួលបាន​។​»


 
​ថ្លែង​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ប្រសាសន៍ថា ៖ « ខ្ញុំ​សូម​កោតសរសើរ​ដល់​ក្រុមហ៊ុន Brands Alliance ដែល​បានរៀបចំ​វេទិកា​នេះ​ឡើង​ដើម្បី​ទទួលស្គាល់ និង​ប្រគល់​ពានរង្វាន់​ឆ្នើម​ប្រចាំឆ្នាំ​២០១៨ ដល់​សហគ្រាស ដែល​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់ខ្លួន​។ តាមរយៈ​ព្រិ​ត្តិ​ការណ៍​នេះ ពិតជា​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ដែល​ចូលរួម​កាន់តែ​មាន​កិត្តិយស និង​កិត្តិនាម​ល្អ និង​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន កាន់តែច្រើន និង​អ្វីដែល​សំខាន់បំផុត​នោះ គឺ​ទទួលបាន​ការចែករំលែក​រឿងរ៉ាវ នៃ​ជោគជ័យ​របស់​ពួកគេ​»​។ លោកជំទាវ បន្ថែមទៀតថា​៖ « វេទិការ​មួយ​នេះ អាច​ធ្វើជា​គម្រូ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែលជា​កម្លាំងចិត្ត និង​ជា​ឧទាហរណ៍​មួយ ជម្រុញ​ឱ្យ​សហគ្រិន​ជំនាន់​ក្រោយ​មាន​សក្កា​នុព​ល និង​ខិតខំ​ប្រឹងប្រែង​នៅលើ​ផ្លូវ​ដូចគ្នា ដែល​បាន​បង្ហាញឡើង​នៅថ្ងៃនេះ ដែល​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក​ជោគជ័យ​ក្នុង​សហគ្រិនភាព​របស់​ពួកគេ​»​។​


 
​គួររំលឹកថា ក្រុមហ៊ុន Brands Alliance International (Cambodia) គឺ​បង្កើតឡើង​ដើម្បី​ជួយ​លើកកម្ពស់ វិស័យ​ជំនួញ​និង​សហគ្រិនភាព​នៅក្នុង​ប្រទេស​កម្ពុជា មិន​ថា​ជា​ម៉ាក​ដែល​បង្កើត​ក្នុងស្រុក ឬក៏​ក្រៅ​ស្រុក​នោះទេ  ដរាបណា​ពួកគេ​បាន​ចាក់ឫស​យ៉ាងរឹងមាំ នៅក្នុង​ប្រទេស​កម្ពុជា​។ គោលបំណង​របស់ Brands Alliance International (Cambodia) គឺ​ដើម្បី​ពង្រឹង​នូវ​ការជឿទុកចិត្ត ពី​អតិថិជន​របស់​អ្នក ជាមួយនឹង​កេ​រ្ត៍​ឈ្មោះ​ល្អ ការផ្តល់​ទំនុកចិត្ត ជាពិសេស​ក៏​អាច​ទាក់ទាញ​វិនិយោគទុន​ផ្ទា​ល់ពី​បរទេស​បាន​ផងដែរ ៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com