ពីនេះ ពីនោះ
រូបត្លុក
បើមិនមកធ្វើការ ចូរកុំបើកប្រាក់ខែ…!
× ភ្នំពេញ៖ មន្ត្រីមួយចំនួនតូចខ្លះ (មិនមែនទាំងអស់ទេ) ធ្វើការងាររដ្ឋលំៗ, ខ្ជិល ហើយលួចម៉ោងរដ្ឋដើម្បីធ្វើការងារឯកជន។ មន្ត្រីលំៗមួយចំនួននោះ តែងតែនិយាយប្រាប់គេឯងថា៖«ធ្វើការងាររដ្ឋស្រួលណាស់ ព្រោះធ្វើការតិចតួច អត់មានសម្ពាធ ហើយនៅតែអាចបើកប្រាក់ខែបានដដែល»។ អ្នកខ្លះទៀតថែមទាំងនិយាយថា៖«ធ្វើការងាររដ្ឋអនុញ្ញាតឲ្យពួកគេមានពេលរកស៊ីបានស្រួល»។ ជារឿយៗ គេសង្កេតឃើញថា មន្ត្រីខ្លះ ចូលធ្វើការយឺត ហើយចេញពីធ្វើការងារលឿន។ មិនមែនមន្ត្រីទាំងអស់ទេ ក៏មានដែរមន្ត្រីឧស្សាហ៍ព្យាយាមធ្វើការដើម្បីបម្រើពលរដ្ឋ និងសង្គមនោះ។ តើនៅពេលណាទើបស្ថាប័នរដ្ឋអាចលុបបំបាត់មន្ត្រីរដ្ឋដែលមិនធ្វើការពិតប្រាកដឲ្យចេញពីស្ថាប័នរបសខ្លួន? ប្រាក់ខែត្រូវបានរដ្ឋាភិបាលដំឡើងរួចហើយ ដូច្នេះ មន្ត្រីដែល«មិនល្អ»ត្រូវតែធ្វើការបម្រើរាស្ត្រ ព្រោះមន្ត្រីទទួលប្រាក់ខែពីពន្ធដែលរាស្ត្របានបង់។
នៅក្នុងក្រុមហ៊ុនឯកជនក៏ដូចគ្នាដែរ។ បុគ្គលិកខ្លះ ខ្ជិល ខូច ល្បិចមិនចង់ធ្វើការងារទេ តែនៅតែចង់បើកប្រាក់ខែដូចគេដូចឯងដែរ។ បើខ្លួនឯងខ្ជិល មិនបានធ្វើការត្រឹមត្រូវ ហើយបើកប្រាក់ខែដូចគេដូចឯង នោះ មានន័យថា លោកអ្នកកំពុងបង្កើតអំពើអយុត្តិធម៌ចំពោះអ្នកធ្វើការងារហ្មត់ចត់ហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com