ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​៧​មុខ​នេះ​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់​
23, Sep 2018 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​និយាយ​ដល់​ភ្នែក វា​គឺ​សំខាន់​ណាស់ ព្រោះ​បើ​វា​ខូច ឬ​មើល​មិន​ច្បាស់ ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុងការ​ធ្វើ​អ្វី​ទាំងអស់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​ទាំង​៧​មុខ​ដែល​អ្នក​គួរតែ​ញ៉ាំ​ដើម្បី​ធ្វើ​ឲ្យ​ភ្នែក​អ្នកមាន​សុខភាព​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​ប្លូ​ប៊ឺ​រី​
 
​នៅក្នុង​ផ្លែឈើ​នេះ​មាន​សារធាតុ​ជាច្រើន​នៅក្នុង​នោះ​ដែល​អាចជួយ​ធ្វើ​ឲ្យ​ឈាម​នៅត្រង់​ភ្នែក​របស់​អ្នកដើរ​ស្រួល​។ ដូចនេះ​អ្នក​ដែល​ធ្វើការ​នៅមុខ​កុំព្យូទ័រ​រាល់ថ្ងៃ​អាច​ញ៉ាំ​បាន ព្រោះ​វា​អាចជួយ​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ពុំ​សូវ​នឿយហត់​ពេល​សម្លឹងមើល​កុំព្យូទ័រ​យូរ ថែមទាំង​អាចធ្វើ​ឲ្យ​វា​មិន​ខូច ហើយ​អាចធ្វើ​ឲ្យ​អ្នកមាន​ការចងចាំ​ល្អ​ដូចគ្នា​។​
 
​ប៉េងប៉ោះ​
 
​នៅក្នុង​ប៉េងប៉ោះ​នេះ​មាន​វីតាមីន​A, C និង​P ដែល​អាចជួយ​ការពារ​ភ្នែក​អ្នកផង និង​អាចជួយ​បង្កើន​សម្រស់​អ្នកផង​។ ដូចនេះ​អ្នក​គួរតែ​ពិសារ​ឲ្យ​បាន​ច្រើន​។​
 
​ផ្លែ​គី​វី​
 
​នៅក្នុង​ផ្លែ​គី​វី​នេះ​មាន​វីតាមីន​សេ​ច្រើនជាង​ផ្លែឈើ​ដទៃ​ជាច្រើន​។ ដូចនេះ​នៅក្រោយ​ពេលដែល​អ្នក​ញ៉ាំ​រួច វា​នឹង​ជួយ​ការពារ​ភ្នែក​អ្នក​មិន​ឲ្យ​ខូច​ដោយសារតែ​ពន្លឺ​ចាំង​ត្រូវ​នោះទេ​។ ម្យ៉ាងទៀត​វា​ក៏​អាចជួយ​ការពារ​ភ្នែក​អ្នក​មិន​ឲ្យ​ឡើងបាយ​ដូចគ្នា​។​
 
​ផ្លែ​ប៉ោម
 
​ចំពោះ​អ្នក​ដែល​មើល​របស់​មិន​ច្បាស់ ហើយ​ព្រិលៗ អ្នក​អាច​ពិសារ​ផ្លែ​ប៉ោម​បាន ព្រោះ​វា​មាន​វីតាមីន​អេ​ដែល​អាចជួយ​ធ្វើ​ឲ្យ​ភ្នែក​អ្នកមើល​ច្បាស់​វិញ​។​
 
​ក្រូចឃ្វិច​
 
​នៅក្នុង​ក្រូចឃ្វិច​នេះ​មាន​វីតាមីន​សេ​ជាង​៨០% ដែល​អាចជួយ​បញ្ចេញ​ជាតិពុល​ពី​ថ្លើម​អ្នក ថែមទាំង​អាចជួយ​ការពារ​ភ្នែក និង​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​។​
 
​អំពៅ​
 
​នៅក្នុង​អំពៅ​មាន​សារធាតុចិញ្ចឹម​ដែល​អាចជួយ​ទ្រទ្រង់​រាងកាយ​អ្នក​។ ម្យ៉ាងទៀត​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​ទឹកអំពៅ​រួច វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ត្រជាក់​ក្នុង មិនមាន​អាកា​រៈ​ស្ងួត​មាត់ ថែមទាំង​អាចជួយ​រំលាយ​អាហារ​ទៀតផង​។​
 
​ផ្លែ​ចេក​
 
​នៅពេលដែល​អ្នក​ញ៉ាំ​ប្រៃ​ច្រើន វា​នឹង​អាចធ្វើ​ឲ្យ​ភ្នែក​អ្នក​ឡើង​ក្រហម ដូចនេះ​អ្នក​អាច​ញ៉ាំ​ចេក​បាន​ព្រោះ​វា​មាន​ប៉ូ​តា​ស្យូ​ម​ដែល​អាចជួយ​ធ្វើ​ឲ្យ​ភ្នែក​អ្នកមាន​អាកា​រៈ​ធូរ​។ នៅពេលដែល​អ្នក​ប្រើ​ភ្នែក​ច្រើន អ្នក​គួរតែ​ញ៉ាំ​ចេក ទើប​វា​អាចជួយ​ការពារ​ភ្នែក​អ្នក​មិន​ខូច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com