ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ព្រះ​ដាក់ ក្លាយជា​ភូមិ​ផ្សព្វផ្សាយ​នំ​បញ្ចុក​ទៅកាន់​ពិភពលោក​
23, Sep 2018 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ភូមិ​ព្រះ​ដាក់ ជា​ភូមិ​មួយ​ដែល ល្បីល្បាញ​ក្នុងការ​ផលិត​នំ​បញ្ចុក​។ ភ្ញៀវទេសចរ​ក្នុងស្រុក ដែល​ធ្វើដំណើរ​មក​កម្សាន្ត​ខេត្តសៀមរាប កម្រ​រំលង​នំ​បញ្ចុក​នៅ​ព្រះ​ដាក់​នេះ​ណាស់​។ អ្នកភូមិ​នេះ​មួយចំនួនធំ មាន​របរ​ធ្វើ និង​លក់​នំ​បញ្ចុក​។ ហើយ​ខ្លះទៀត​ធ្វើ​នំ​សម្រាប់​បោះ​អោយ​អតិថិជន​យកទៅលក់​បន្ដ​នៅតាម​ទីផ្សារ​ផ្សេងៗ​។ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​នំ​បញ្ចុក​ខ្មែរ សមាគម​ចុងភៅ​កម្ពុជា បានជ្រើសរើស​ផ្ទះ​អ្នកភូមិ​មួយកន្លែង ដើម្បី​រៀបចំ​ជា​កញ្ចប់​ទស្សនា និង​ឱ្យ​ភ្ញៀវទេសចរ​ស្គាល់ និង​ដឹង​ពី​របៀប​ផលិត​នំ​បញ្ចុក​ខ្មែរ​ផងដែរ​។


​ដើម្បី​ដឹង​ច្បាស់​ពី​ព័ត៌មាន​នេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​
 














 

© រក្សាសិទ្ធិដោយ thmeythmey.com