កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ទោះ​មាន​សហព័ន្ធ​ហើយ តែ​កូន​ខ្មែរ​មិនទាន់​ស្គាល់​កីឡា​បាល់​គប់​
24, Sep 2018 , 8:39 am        
រូបភាព
​សហព័ន្ធ​កីឡា​បាល់​គប់​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧​។ ទោះ​មាន​រចនាសម្ព័ន្ធ​ផ្នែក​កីឡា​នេះ​មែន ប៉ុន្តែ​កីឡា​បាល់​គប់​ពុំ​សូវ​មាន​អ្នក​ស្គាល់​ទូលំទូលាយ​ឡើយ​។ បើតាម​ការបញ្ជា​ក់រប​ស់​ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​កីឡា​បាល់​គប់ កីឡា​បាល់​គប់​ត្រូវបាន​បញ្ចូល​ទៅក្នុង​កម្មវិធី​អប់រំ​កាយ​នៅតាម​គ្រឹះស្ថានសិក្សា​កាលពី​ឆ្នាំ​២០១៦​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​អំពី​កីឡា​បាល់​គប់ ទៅដល់​កុមារ និង​យុវជន​។ តាមពិត កីឡា​បាល់​គប់ ធ្លាប់ជា​ប្រភេទ​កីឡា​ដ៏​មាន​ប្រជាប្រិយ​មួយ​នៅក្នុង​ទស្សវត្សរ៍​១៩៦០​។ នាយ យ៉ាន បាន​ជួប​សម្ភាស លោក ដុក គី​រី​រ័ត្ន ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់​គប់​កម្ពុជា លោក ម៉ៅ ស៊ីថា ជា​អគ្គលេខាធិកា​សហព័ន្ធ និង​លោក កែវ ចិ​ត្រា ជា​មន្ត្រី​ទំនាក់ទំនង​សាធារណៈ ដើម្បី​និយាយ​អំពី​ស្ថានភាព​នៃ​ប្រភេទ​កីឡា​បាល់​គប់​នេះ​។​

 
​សូម​លោកអ្នក​ស្តាប់​បទ​សម្ភាស​ដូចខាងក្រោម​នេះ​
 


 

Tag:
 កីឡា​បាល់​គប់
  នាយ យ៉ាន​
© រក្សាសិទ្ធិដោយ thmeythmey.com