អត្ថបទពាណិជ្ជកម្ម
មហារង្វាន់ធំរថយន្ត MAZDA ECLIPSE តម្លៃ ៥ម៉ឺនដុល្លារ ត្រូវប្រគល់ជូនម្ចាស់សំណាងនៅខេត្តព្រះសីហនុ
× ភ្នំពេញ៖ មហារង្វាន់ធំរថយន្ត MAZDA ECLIPSE ឆ្នាំ ២០១៨ ដែលមានតម្លៃ ២០០លានរៀល ឬ៥ម៉ឺនដុល្លារនឹងប្រគល់ជូន ដល់កំពូលអ្នកសំណាងមកពីខេត្តព្រះសីហនុ ក្នុងកម្មវិធីកំពូលអ្នកប្រដាល់គុណខ្មែរ គោជល់វេលាម៉ោង ៦:០០ ដល់ ម៉ោង ៨:០០ល្ងាច នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ឬស្សីកែវ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ម្ចាស់សំណាងរង្វាន់គោជល់ ២០០ លានរៀល លោក សុខ សុគន្ធ អាយុ៣២ឆ្នាំ ជាចុងភៅ នៅក្នុងហាងចិនមួយកន្លែង នៅឆ្នេអូឈើទាល បានឈ្នះមហារង្វាន់ធំរថយន្ត Mazda Eclipse ឆ្នាំ២០១៨ ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ ពេលដែលគាត់ទិញពីអ្នកលក់តាមរទេះ និងយកទៅពិសារពេលដែលលោកកំពុងចម្អិនម្ហូបជូនភ្ញៀវ។ នេះជាលើកទី២ក្នុងឆ្នាំ ២០១៨នេះ ដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ ចែកមហារង្វាន់ជូនដល់កំពូលអ្នកមហាសំណាង ជាអតិថិជនដែលតែងតែគាំទ្រភេសជ្ជៈគោជល់ មិនថាអ្នកលក់ដុំ លក់រាយ ឬអ្នកដែលចូលចិត្តពិសាភេសជ្ជៈគោជល់នោះទេ។
នៅថ្ងៃនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់នាំយកមហារង្វាន់ធំលើកទី២ ឆ្នាំ២០១៨ ចែកជូនផ្ទាល់ដល់ លោក សុខ សុគន្ធ នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ហើយនឹងបន្តនាំយកមហារង្វាន់ទៅជូនដល់ផ្ទះរបស់លោកនៅខេត្តព្រះសីហនុតែម្ដង។ មិនតែប៉ុណ្ណោះ អ្នកលក់ភេសជ្ជៈគោជល់ដែលអ្នកទិញបានត្រូវរង្វាន់រថយន្ត Mazda ក៏ទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១០ លានរៀលផងដែរ។ ដូចពាក្យស្លោករបស់យើងថា អ្នកលក់បានលុយ អ្នកពិសាបានឡាន។ ហើយនៅថ្ងៃនេះផងដែរ ក៏មានអ្នកដែលមានសំណាងត្រូវរង្វាន់ធំបន្ទាប់ គឺរង្វាន់ម៉ូតូហុងដាឌ្រីម ក៏បានមកទទួលរង្វាន់ និងអបអរសម្រាប់អ្នកឈ្នះរង្វាន់ធំផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com